សហរដ្ឋអាមេរិក កាណាដា និងប្រទេសម៉ិកស៊ិក ទទួលបានជោគជ័យជាស្ថាពរ ក្នុងការចាប់ដៃគ្នា ធ្វើជាម្ចាស់ផ្ទះ ការបរកួតពានរង្វាន់ពិភពលោក FIFA World Cup ដែលនឹងរៀបចំឡើងនៅក្នុងឆ្នាំ ២០២៦។
នេះគឺជារឿងដ៏ប្រសើរមួយ សម្រាប់ប្រទេសទាំងបី ដែលមានមូលដ្ឋាននៅទ្វីបអាមេរិកខាងជើង ដើម្បីទទួលស្វាគមន៍ការប្រកួត ដែលមានប្រជាប្រិយភាពមួយនេះ។ ប្រទេសអាមេរិក កាណាដា និងម៉ិកស៊ិក បានរៀចំកសាងពហុកីឡារដ្ឋានសំខាន់ៗ របស់ពួកគេ ព្រមទាំងរៀបចំនូវទឹកប្រាក់យ៉ាងច្រើនមហិមាផងដែរ។
អ្វីដែលសំខាន់ គឺអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវពង្រឹងបន្ថែមនូវសន្តិសុខ ដើម្បីការពារសុវត្ថិភាពរបស់កីឡាករ ទាំងអស់ក្នុងពេលប្រកួត។ ម្យ៉ាងវិញទៀត ការរៀបចំសហម្ចាស់ផ្ទះទទួលស្វាគមន៍ ការប្រកួតបាល់ទាត់លំដាប់ ពិភពលោកនេះ វាជាលើកទីពីរហើយ បន្ទាប់ពីសហម្ចាស់ផ្ទះ កូរ៉េ និងជប៉ុន កាលពីឆ្នាំ ២០០២។ ការរៀបចំម្ចាស់ផ្ទះ World Cup ២០២៦ នេះបន្ទាប់ពី World Cup ២០១៨ នៅរុស្សី និង ២០២២ នៅកាតា៕
មតិយោបល់