កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងត្រូវបង្ហាញខ្លួនឲ្យក្រុម Real Madrid ក្នុងរាត្រីរំលងអាធ្រាត្រយប់នេះ ក្នុងជំនួបជាមួយក្រុម APOEL Nicosia នាព្រឹត្តិការណ៍ UEFA Champion League ។
ជាការពិតណាស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi បានរកគ្រាប់បាល់២គ្រាប់ហើយ ក្នុងការប្រកួតជាមួក្រុម សេះបង្កង់ Juventus យប់មិញនេះ។ យ៉ាងណាវិញ សម្រាប់រាត្រីនេះ ខ្សែប្រយុទ្ធដ៍ឆ្នើម Cristiano Ronaldo ក៍ត្រូវបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុម APOEL Nicosia ផងដែរ។ ទាក់ទងនឹងការបង្ហាញខ្លួនរបស់ Ronaldo នេះដែរ ត្រូវបានគេជឿជាក់ថា ខ្សែប្រយុទ្ធខ្ញីចាស់ កាន់តែហឹររូបនេះ នឹងអាចរកគ្រាប់បាល់បញ្ចូលទីបានឲ្យក្រុម Real Madrid ។ យ៉ាងណាវិញ Ronaldo ត្រូវការស៊ុតយ៉ាងតិចឲ្យបាន២គ្រាប់ផងដែរ ព្រោះថាគូប្រជែងរបស់គេ Messi ស៊ុតបាន ២គ្រាប់ហើយ ដែលទាមទារឲ្យ Ronaldo ត្រូវប្រឹងប្រែងយ៉ាងខ្លាំង។
ជាការពិតណាស់ Ronaldo បានខកខានរកគ្រាប់បាល់ឲ្យក្រុម Real Madrid នៅ Laliga ដោយសារតែ មិនទាន់រួចផុតពីពិន័យ ខណៈ Messi វិញកំពុងរកគ្រាប់បាល់សឹងគ្រប់ការប្រកួតឲ្យក្រុម Barcelona ។ ក៍ប៉ុន្តែ សម្រាប់ការបង្ហាញខ្លួនបាន ៣លើកឲ្យក្រុម Real Madrid ក្នុងរដូវកាលថ្មីនេះ Ronaldo ធ្វើបានយ៉ាងល្អ ដោយស៊ុតបាន ២គ្រាប់សុទ្ធសឹងជាការប្រកួតសំខាន់ៗ របស់ Real Madrid ។ ប្រកួតដំបូង នៅ UEFA Super Cup ជាមួយក្រុម Man Utd ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះមិនបានទាត់ចូលឡើយ ដោយសាតតែដូរចូលនៅចុងម៉ោងតង់ទី២។ យ៉ាងណាវិញ ក្នុងការបង្ហាញខ្លួនទល់នឹងក្រុម Barcelona ក្នុងជំនួប Spanish Super Cup កីឡាករ Ronaldo រកបានមួយគ្រាប់យ៉ាងអស្ចារ្យ ក៍ប៉ុន្តែត្រវទទួលបានកាតក្រហម ដែលរងពិន័យរហូតដល់ទៅ៥ប្រកួត និងបន្តស៊ុតបាល់អស្ចារ្យបែបនេះទៀត ក្នុងជំនួបជាមួយក្រុម Fiorentina នាព្រឹត្តិការណ៍ Santiago Bernabeu ។
ដូច្នេះហើយ សម្រាប់រាត្រីនេះគឺជាឱកាសយ៉ាងល្អ សម្រាប់ Ronaldo ក្នុងការរកគ្រាប់បាល់ឲ្យបានច្រើនគ្រាប់ ដើម្បីការពារតំណែងអ្នកស៊ុតបានច្រើនជាងគេ នៅ Champion League ក្នុងឆ្នាំនេះបន្តទៀត។ គរបញ្ជាក់ផងដែរថា Ronaldo បានគ្រងតំណែងអ្នកស៊ុតច្រើនជាងគេ នៅ Champion League ២ឆ្នាំជាប់គ្នាមកហើយ។
មតិយោបល់