ព័ត៌មានកីឡា

លោក​ Gerd Zeise ចាប់អារម្មណ៍ក្នុងការបង្វឹកក្រុមជម្រើសជាតិវៀតណាម

គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ាលោក Gerd Zeise ត្រូវបានរាយការណ៍ថាបានចូលរួមក្នុងបញ្ជីឈ្មោះបេក្ខជនដែលកំពុងបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការដឹកនាំក្រុមជម្រើសជាតិវៀតណាមបន្ទាប់ពីលោក Nguyen Huu Thang បានលាលែងនៅក្នុងការប្រកួតស៊ីហ្គេមកាលពីខែមុន។

តាមរយៈអ្នកតំណាងរបស់លោក Zeise បានផ្ញើស្នាដៃរបស់គាត់ទៅឱ្យសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ដូចដែលបានរាយការណ៍ដោយវេបសាយវៀតណាម Zing.vn ។ គ្រូបង្វឹកវ័យ ៦៥ ឆ្នាំរូបនេះបានជួបនូវតម្រូវការជាច្រើនដែល VFF បានតែងតាំងសម្រាប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិដែលរួមមាន ជំនាញវិជ្ជាជីវៈគ្រូបង្វឹករបស់ FIFA ជំនាញភាសាអង់គ្លេស និងបទពិសោធន៏ក្នុងការងារគ្រូបង្វឹក។ ម្យ៉ាងវិញទៀតគាត់ធ្លាប់ជានាយិកាផ្នែកកីឡារបស់ក្រុម SHB Da Nang នៅឆ្នាំ ២០០៦ ដែលត្រូវបានគេចាត់ទុកថាជាគុណសម្បត្តិរបស់គាត់ក្នុងចំណោមបេក្ខជនដទៃទៀត។

សូមបញ្ជាក់ផងដែរថា Zeise គឺជាតួអង្គដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបាល់ទាត់អាស៊ីអាគ្នេយ៍ជាមួយនឹងសមិទ្ធផលគួរអោយចាប់អារម្មណ៍របស់គាត់។ អ្វីដែលសំខាន់បំផុតនោះគឺលោកបានដឹកនាំក្រុមយុវជនមីយ៉ាន់ម៉ា បានទទួលជោគជ័យក្នុងការប្រកួត World Cup U-20 នៅប្រទេសនូវែលសេឡង់ កាលពីឆ្នាំ ២០១៥ ៕

មតិយោបល់