ព័ត៌មានជាតិ

សង្កាត់មិត្តភាព ភ្លើងនឹងមកវិញនៅម៉ោង១១ព្រឹកនេះវិញហើយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីបន្ទប់ភ្លើងលេខ៦២៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរបរិក្ខាអគ្គិសនីក្នុងបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំង ដែលស្ថិតនៅ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១១ព្រឹកនេះវិញ៕

មតិយោបល់