ព័ត៌មានកីឡា

Man Utd ទិញបានកីឡាករវ័យ១៥ឆ្នាំ អង់គ្លេសមួយរូប

ក្រុមបីសាចក្រហម Manchester United បានព្រមព្រៀងក្នុងការទិញយក យុវជនអាយុ ១៥ឆ្នាំ Charlie McCann ដែលកំពុងលេងឲ្យក្រុម Coventry និងជាកីឡាករលេងឲ្យ U-16 ឆ្នាំរបស់អង់គ្លេសផងដែរ។

នេះគឺជា ការទិញបានកីឡាករវ័យក្មេងមួយរូបសម្រាប់ក្រុមបីសាចក្រហម Manchester United ក្នុងរដូវកាលនេះ។ ជាការពិតណាស់ ការសម្រេចនាំយក Charlie McCann មកកាន់ថ្នាលបណ្តុះបណ្តាល របស់ Man Utd អាចធ្វើឲ្យកីឡាករវ័យ ១៥ឆ្នាំរូបនេះ មានអនាគត់ភ្លឺស្វាង នៅពេលអនាគត់ជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត ប្រសិនបើសមត្ថភាព របស់ Charlie McCann អាចវិវត្តន៍ បានយ៉ាងល្អនោះ សម្រាប់ឈុតធំ Man Utd រូបគេអាចមានឱកាសបង្ហាញសមត្ថភាពផងដែរ។ គួរបញ្ជាក់ផងដែរថា Charlie McCann បានចូលលេងឲ្យក្រុម Coventry តាំងពីឈុត យុវជន ក្នុងអំឡុងពេលរូបគេមានអាយុ ៧ឆ្នាំម្លេះ។

តាមរយ:សមត្ថភាព និងទេពកោសល្យរបស់យុវជនអង់គ្លេស រូបនេះ បានធ្វើឲ្យលោក Jose Mourinho ពេញចិត្តយ៉ាងខ្លាំង រហូតឈានដល់ការនាំយកកីឡាកររូបនេះទៅកាន់ឈុត យុវជនរបស់ក្រុម បីសាចក្រហម Manchester United ផងដែរ។

មតិយោបល់