ព័ត៌មានសុខភាព

ដើររកនាំតែហត់ទេ! សាក៣វិធីងាយៗនេះ រន្ធញើសធំៗនឹងរួមតូចដូចបំណង

រន្ធញើសធំៗ គឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាស្បែកទូទៅជាច្រើន ដែលតែងតែកើតមានទាំងបុរសនឹងស្ត្រី។ ប្រហោងរន្ធញើសធំៗ ងាយនឹងធ្វើឲ្យផ្ទៃមុខកើតមុនក្បាលខ្មៅខ្លាំងបំផុត ដោយសារតែភាពកខ្វក់ និងបាក់តេរីផ្សេងៗនៅតោងជាប់នឹងរន្ធញើស។ ដូច្នេះ តើត្រូវធ្វើដូចម្តេចទើបអាចកម្ចាត់បញ្ហាប្រហោងរន្ធញើសធំៗបានទៅ?

តាមពិតវិធីសាស្ត្របែបធម្មជាតិពិតជាមានច្រើនយ៉ាងណាស់ ក៏ប៉ុន្តែសម្រាប់អ្នកដែលពុំសូវមានពេលវេលាច្រើនគួរតែប្រើវិធីងាយៗ ហើយមានតែធាតុផ្សំមួយប៉ុណ្ណោះ សម្រាប់អនុវត្តនៅលើស្បែកដោយផ្ទាល់តែម្តង។

ទឹកក
មនុស្សមួយចំនួនប្រហែលជាមិនជឿថា ទឹកក អាចជួយបង្រួមរន្ធញើសធំៗបាននោះទេ។ ក៏ប៉ុន្តែ អ្នកត្រូវដឹងថា ដើម្បីរឹតបន្តឹងស្បែកឲ្យតឹងណែនល្អចាំបាច់ត្រូវការភាពត្រជាក់ ហើយទឹកកក គឺជាធាតុផ្សំមួយដែលអ្នកអាចយកមកប្រើប្រាស់បាន។

សូមប្រើក្រដាស់អនាម័យ រុំទឹកកកមួយជាន់ឬក៏ពីរជាន់ បន្ទាប់មកម៉ាស្សានៅលើផ្ទៃមុខឲ្យបាន១០នាទី។ អ្នកត្រូវព្យាយាមអនុវត្តមួយថ្ងៃម្តងជារៀងរាល់ពេលល្ងាច ដើម្បីឲ្យរន្ធញើសនៅលើផ្ទៃមុខឆាប់រួមតូចមកវិញ។

ទឹកដោះគោខាប់
ទឹកដោះគោខាប់ ក៏ត្រូវាបានគេប្រើប្រាស់សម្រាប់ផ្សំធ្វើជាឡេថែរក្សាស្បែកផងដែរ។ ប៉ុន្តែ អ្នកអាចប្រើប្រាស់វាតែមួយមុខគត់ក្នុងការកម្ចាត់រន្ធញើសធំៗបានដូចគ្នា។

អ្នកគ្រាន់តែយកទឹកដោះគោខាប់ មកលាបនៅត្រង់តំបន់ដែលមានរន្ធញើសធំៗ ហើយទុរករយៈពេល១០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ ក្នុងមួយថ្ងៃ អ្នកត្រូវអនុវត្តឲ្យបានម្តង គឺរៀងរាល់មុនពេលចូលគេង វាមិនត្រឹមតែជួយបំបាត់រន្ធញើសប៉ុណ្ណោះទេ ថែមទាំងអាចថែមបំប៉នស្បែកឲ្យទន់រលោងថែមទៀត។

ទឹកត្រសក់
អ្នកណាមិនដឹងថា ត្រសក់ គឺជាផ្លែឈើមួយប្រភេទដែលផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពនោះ។ ប៉ុន្តែ ទន្ទឹមនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព វាក៏អាចជួយបំបាត់រន្ធញើសធំៗ និងជួយផ្តល់សំណើមដល់ស្បែកមុខផងដែរ។

សូមយកត្រសក់ធំល្មមមួយផ្លែទៅកិនឲ្យម៉ត់ រួចត្រងយកទឹកមកលាបកន្លែងដែលមានរន្ធញើសធំៗ។ រងចាំរយៈពេល១០នាទី ដើម្បីឲ្យទឹកត្រសក់ធ្វើសកម្មភាពជ្រាបចូលស្បែក ទើបលាងសម្អាតដោយប្រើទឹកធម្មតា។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរតែព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច កុំអាកខានឲ្យសោះ។

នៅក្នុងចំណោមវិធីសាស្ត្រទាំង៣យ៉ាងខាងលើនេះ អ្នកអាចប្រើប្រាស់វិធីណាមួយក៏បានដែរ ប្រសិនបើគិតថាងាយស្រួលក្នុងការអនុវត្ត៕

ប្រភព៖ boldsky

មតិយោបល់