ព័ត៌មានកីឡា

Messi ថា Barcelona ត្រូវតែយកកីឡាករ៣រូបនេះ នៅក្នុងពេលដ៍ខ្លីខាងមុខ

កីឡាករជាច្រើនរបស់ក្រុមបី​សាចក្រហម​ Manchester Unitedនឹងត្រូវចប់កុងត្រា​ជាមួយក្លិបអង់គ្លេសមួយនេះ ខណ:កីឡាករខ្លះ Man Utd ចង់បន្តកុងត្រាថ្មី កីឡាករខ្លះទៀត Man Utd មិនចង់បន្តកុងត្រាទៀតឡើយ។

យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា ខ្សែប្រយុទ្ធ របស់ក្លិបអ្នកមានបុណ្យ Barcelona បានប្រាប់ក្លិបឲ្យទិញយកកីឡាករ៣រូបដែល​ចប់កុងត្រាជាមួយក្រុមបីសាចក្រហម Manchester United ។ កីឡាករទាំង៣រូប ដែល Messi ចង់ឲ្យក្រុម Barcelona ទិញយកនោះមាន ខ្សែបម្រើអេស្ប៉ញ Ander Herrera, Juan Mata និង ខ្សែការពារស្លាបហូរឡង់ Daley Blind។

ជាការពិតណាស់ កីឡាករទាំង៣រូបនេះ សុទ្ធសឹងជាកីឡាករល្អៗរបស់ Man Utd ខណ: Herrera ត្រូវបានលោក Jose Mourinho ព្យាយាមលួងលោមឲ្យបន្តកុងត្រាថ្មី ចំណែក Mata វិញអាចនឹងចាកចេញទៅកាន់ Inter Milan និង Blind កំពុងត្រូវបានក្លិបនៅហូរឡង់តាមចែរចង់ជាច្រើនលើក​ផងដែរ។ Messi បានព្យាយាមធ្វើយ៉ាងណាឲ្យប្រធានក្លិប Barcelona ងាកមកចាប់អារម្មណ៍លើកីឡាករទាំង៣ រូបខាងលើនេះ ដោយកីឡាករអាហ្សង់ទីនរូបនេះ ចង់ឲ្យ Herrera, Mata និង Blind មករួមក្រុម នៅក្នុងពេលឆាប់ៗនេះ។

Massi បានឲ្យដឹងតាម Talk Sports ដដែលថា ” យើងគួរតែសម្លឹងមើល Herrera, Mata និង Blind ឡើងវិញ ពួកគេសុទ្ធសឹងជាកីឡាករ​ដែលមានសមត្ថភាព ប្រសិនបើពួកគេ មកជួយយើង គឺយើងនឹងកាន់តែខ្លាំងជាងមុន ” ។ គួរបញ្ជាក់ផងដែរថា Ander Herrera ធ្លាប់ជាទីចាប់អារម្មណ៍របស់ក្រុម Barcelona កាលពីរដូវក្តៅកន្លងមក កីឡាកររូបនេះ កាល​ពីរដូវកាលមុន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយ Man Utd ឈ្នះ Europa League ។ ចំណែក Mata វិញ រដូវកាលនេះ ហាក់ដូចជាបង្ហាញខ្លួនច្រើនព្រមទាំង​ឧស្សាហ៍រកគ្រាប់បាល់ណាស់ ខណ: Blind វិញ មិនសូវបានបង្ហាញខ្លួនញឹកញាប់ឲ្យក្រុមបីសាចក្រហម Manchester United ឡើយ។

ដូច្នេះហើយ Lionel Messi ចង់ឲ្យក្រុម Barcelona ទិញយក Ander Herrera, Juan Mata និង Daley Blind ឲ្យបានមុន​កីឡាករទាំង៣រូបនេះ ចាកចេញពី Man Utd ទៅកាន់ក្លិបផ្សេងនោះ ។

មតិយោបល់