កីឡាករក្បាច់គុនចម្រុះនិងគុនខ្មែរ ស៊ឹម ប៊ុនស្រ៊ន់ និងត្រូវតទល់ជាមួយកីឡាកររបស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី RAHADIAN ដែលល្បីថាជាជើងខ្លាំងថែមទៀតផង។
អ្នកប្រដាល់មានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះ ថានិងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះមកជូនប្រជាជនកម្ពុជា។ ប៊ុនស្រ៊ន់ ទើបតែជាពីរបួសប៉ុណ្ណោះ ដោយបានបាក់ឆ្អឹងមេដៃ អស់រយៈពេលជិតមួយឆ្នាំទៅហើយ។ ក្រៅពីអ្នកលេងកន្តាប់ដៃឆ្វេងរូបនេះ ក៏មានកីឡាករកម្ពុជា ២រូបទៀត ទៅចូលរួមដែរមានដូចជា ផាត់ សូដា ប្រកួតជាមួយ MATHEIS (ឥណ្ឌូណេស៊ី) និងកីឡាករ ថៃ រិទ្ធី ប្រកួតជាមួយ SUNOTO (ឥណ្ឌូណេស៊ី)។
គួបញ្ជាក់ផងដែរថា កីឡាករកម្ពុជាទាំង ៣រូប និងត្រូវប្រកួតនៅថ្ងៃទី១៦ កញ្ញា ២០១៧នេះ នៅឯប្រទេសឥណ្ឌូណេស៊ី ចាប់ពីម៉ោង ៦ល្ងាចតទៅ ក្នុងកម្មវិធី One Championship ខណៈដែល ថៃ រិទ្ធី ទទួលជ័យជម្នះដោយស្វ័យប្រវត្តដោយសារតែគូប្រកួតបានដកខ្លួន៕





មតិយោបល់