ព័ត៌មានកីឡា

Balotelli ​ចាប់​ផ្ដើម Troll ​ក្លឹប​របស់​ខ្លួន​ឯង​ទៀត​ហើយ

ខ្សែប្រយុទ្ធ Mario Balotelli បាននិយាយឌឺដងដាក់ក្លឹបរបស់ខ្លួនថា នឹងសុខចិត្តជិះយន្ដហោះឆ្វែលជុំវិញទីក្រុង ប្រសិនបើក្លឹប Nice អាចឈ្នះពានរង្វាន់លីគកំពូលរបស់បារាំងបានមែននោះ។

Balotelli ក្រោយពីចាកចេញពី Liverpool ទៅ ដូចជាមានហុងស៊ុយឡើងវិញ ដោយតែងតែរកគ្រាប់បាល់បានជានិច្ច ហើយក៏ជាផ្នែកមួយជួយក្លឹប Nice ឡើងឈរកំពូលតារាងលីគកំពូលរបស់បារាំងថែមទៀតផង។ អតីតខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីរូបនេះ ថែមទាំងបាននិយាយទៀតថារូបគេពិតជាអាចនឹងភ្ញាក់ផ្អើលខ្លាំងមែនទែន ប្រសិនបើការឈ្នះពាន Ligue1 ពិតជាកើតមានឡើងមែន។

“ខ្ញុំនឹងជិះយន្តហោះជុំវិញក្រុងនេះ ដើម្បីជាការហែពានរង្វាន់ប្រសិនបើពិតជាអាចលើកពានបានមែននោះ។ យើងនៅលើផ្លូវវែងឆ្ងាយទៀត ក្នុងការឈ្នះវា មិនមែនងាយដូចដែលអ្នកទាំងអស់គ្នាគិតនោះទេ។ ខ្ញុំនឹងសប្បាយចិត្តនឹងធ្វើវាបន្ដជាមួយអ្នករាល់គ្នា”។ សម្ដីរបស់ Balotelli ។

ឆ្លងកាត់១៣ប្រកួតក្នុងលីគរដូវកាលនេះ Nice កំពុងឈរនៅលេខ១ មាន៣២ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ Monaco មាន២៩ពិន្ទុ។ ខណៈដែលក្រុមការងារតំណែងជើងឯក PSG វិញ ស្ថិតនៅលេខ៣ មាន២៩ពិន្ទុដូចក្រុមលេខ២ដែរ ប៉ុន្តែចាញ់គ្រាប់ចំណេញ៕

មតិយោបល់