ព័ត៌មានកីឡា

Hazard ឈ្នះពានកីឡាករល្អជាងគេប្រចាំឆ្នាំរបស់​ប៊ែលហ្ស៊ិក

ខ្សែបម្រើប្រយុទ្ធ Eden Hazard របស់ក្រុមតោខៀវ Chelsea បានប្រជែងឈ្នះ Kevin de Bruyne របស់ក្រុម Manchester City និង Romelu Lukaku របស់ក្រុមបីសាចក្រហម Manchester United ក្លាយជា​កីឡាករល្អជាងគេប្រចាំឆ្នាំ ២០១៧ របស់ប៊ែលហ្ស៊ិក។

ថ្វីបើ Hazard បានរងរបួសកាលពីចុងរដូវកាលមុន រហូតដល់ដើមរដូវកាលថ្មីនេះក៍ដោយ ក៍ខ្សែបម្រើប្រកបដោយប្រជាប្រិយភាព Eden Hazard បានឈ្នះពានរង្វាន់កីឡាករល្អជាងគេ ប្រចាំឆ្នាំ ២០១៧កន្លងមកនេះ។ ជាក់ស្តែងណាស់ កាលពីរដូវកាលមុន Hazard បានជួយឲ្យក្រុម តោខៀវ Chelsea ឈ្នះពាន Premier League កាលពីរដូវកាលមុន រួមទាំងបន្តជួយក្កិបឲ្យស្ថិតនៅក្នុងតំបន់ Top ៤ នាពេលបច្ចុប្បន្ននេះ។ Hazard ទទួលបានសម្លេងបោះឆ្នោតដល់ទៅ ១០២៨០ សម្លេង នាំមុខដាច់លើ Kevin de Bruyne របស់ Man City ដែលទទួលបានត្រឹម ៤៧១០សម្លេង និង Romelu Lukaku របស់ Man Utd ទទួលបាន ៣២២៣សម្លេង។

ដូច្នេះហើយ Eden Hazard នៅតែជាកីឡាករដែលល្អជាងគេ របស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដដែល បើទោះបីជា Kevin de Bruyne និង Romelu Lukaku កំពុងឡើងជើងក៍ដោយ តែ​ Hazard នៅតែមានប្រជាប្រិយ​ភាពជាងដដែល។

មតិយោបល់