លោក Jose Mourinho បានធ្វើនូវរឿងប្លែកៗជាច្រើន ក្នុងការដឹកនាំក្រុមបីសាចក្រហម Manchester United នា១រដូវកាលកន្លងមកនេះ។
ជាក់ស្តែង បើតាមប្រភព Talk Sports បានឲ្យដឹងថា លោក Jose Mourinho នឹងរង់ចាំទទួល ខ្សែប្រយុទ្ធវ័យចំណាស់ Wayne Rooney ត្រឡប់មកកាន់ក្រុមបីសាចក្រហម Manchester United វិញ នៅពេលខាងមុខនេះ។ ជាក់ស្តែងណាស់ Rooney បានសម្រេចចិត្តទៅលេងឲ្យក្រុម Everton ដែលជាក្លិបចាស់ របស់គេវិញក្រោយពីផុតកុងត្រាជាមួយ Man Utd កាលពីរដូវក្តៅកន្លងមក។ ក្នុងនោះដែរ Rooney បានក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុម Man Utd ដដែលបើទោះបីជារូបគេ បានទៅលេងនៅ Everton ក្តី។
យ៉ាងណាវិញ ក្រោយពីការបង្ហាញខ្លួនបានយ៉ាងល្អ ក្នុងជំនួបកាលពីថ្ងៃ អាទិត្យកន្លងមកនៅ Old Trafford លោក Jose Mourinho បាននិយាយនៅក្រោយការប្រកួតថា Wayne Rooney នៅតែជាកីឡាករដ៍ឆ្នើម របស់ក្រុមបីសាចក្រហម Manchester United ដដែល។ ម្យ៉ាងវិញទៀត Rooney អាចត្រឡប់មកកាន់ Old Trafford នេះបានប្រសិនបើ រូបគេមានបំណងចង់ត្រឡប់មកវិញ។ តាមរយៈសម្តីនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទ្វារ Old Trafford កំពុងតែរង់ចាំ ការវិលត្រឡប់ទៅវិញរបស់ខ្សែប្រយុទ្ធវ័យចំណាស់អង់គ្លេសរូបនេះ។
ថ្វីបើ Everton ជាកន្លែងផ្តល់កំណើតបាល់ទាត់ដល់ Rooney មែន តែ Man Utd គឺជាផ្ទះដ៍កក់ក្តៅមួយដែលធ្វើឲ្យ កីឡាករអង់គ្លេសរូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់។
មតិយោបល់