ព័ត៌មានកីឡា

អុញនោះ!​ Neymar ស្នើឲ្យលក់ Cavani ហើយតើ

កាន់តែក្តៅគគុក សម្រាប់ទំនាក់ទំនង របស់ខ្សែប្រយុទ្ធជួរមុខ របស់ក្រុម Paris Saint Germain ដែលកំពុងតែមានរឿងរ៉ាវមិនល្អជាមួយគ្នា នាពេលកន្លងមក។

បើតាមការចុះផ្សាយរបស់​ ប្រភពពត៌មានពីប្រទេសអេស្ប៉ាញ Diario Gol បានឲ្យដឹងថា ខ្សែប្រយុទ្ធតម្លៃថ្លៃ Neymar បានស្នើសុំប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi ឲ្យលក់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinso Cavani នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ជាក់ស្តែងណាស់ បញ្ហារកាំរកូស ដែលបានកើតឡើងកាលពីចុងសប្តាហ៍កន្លងមក នៅមិនទាន់បញ្ចប់នៅឡើយទេ បើទោះបីជា Cavani មិនបានបញ្ចេញប្រតិកម្មពាក់ព័ន្ធ នឹងរឿងនេះក៍ដោយ។

ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Neymar នឹងប្រើប្រាស់ទំនាក់ទំនង របស់គេជាមួយលោក Nasser Al-Khelaifi ដើម្បីនិយាយរឿងការលក់ Cavani ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក៍ដោយ សម្រាប់លោក Nasser Al-Khelaifi មិនទាន់មានប្រតិកម្មខ្លាំង ក្នុងបញ្ហានេះឡើយ ខណៈលោកនឹងពិចារណារកដំណោះស្រាយ ដើម្បីឲ្យ​បញ្ហា​ត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោក Nasser Al-Khelaifi ប្រហែលជាពិបាក ក្នុងការប្រឈមមុខនឹងបញ្ហានេះ​ ព្រោះថា Neymar ជាកីឡាករដែលមានតម្លៃកំណត់ត្រារបស់ក្លិប ស្របពេលដែល Cavani គឺជាកីឡាករដែលធ្លាប់ជួយក្លិប​ឲ្យខ្លាំងក្លាដូចពេលបច្ចុប្បន្ននេះ។

ដូច្នេះហើយ រង់ចាំមើលថា តើ ខ្សែប្រយុទ្ធប្រេស៊ីល Neymar អាចមានឥទ្ធិពលលើអនាគត់របស់ Edinso Cavani ឬយ៉ាងណា?

មតិយោបល់