ខ្សែបម្រើកណ្តាលរបស់ក្លិប Beijing Sinobo Guoan F.C. លោក Renato Augusto បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបួនឆ្នាំ បន្តទៀត ពោលគឺចូលរួមជាមួយក្របខ័ណ្ឌ Chinese Super League រហូតដល់ឆ្នាំ ២០២១ ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ក្រុម គាត់បានមកចូលរួមជាមួយក្លិបចិននេះ កាលពីខែមករាឆ្នាំ ២០១៦ នឹងបានស៊ុតបញ្ចូល ១០ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៦ ប្រកួត។ ប្រធានក្លិប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិប Beijing Sinobo Guoan F.C. និង Renato Augusto បានយល់ព្រមលើកិច្ចសន្យាបន្ថែមដែលនឹងរក្សាកីឡាករប្រេស៊ីលនៅក្លឹបរហូតដល់ខែធ្នូឆ្នាំ ២០២១” ។
កិច្ចព្រមព្រៀងមុនរបស់ Augusto ត្រូវបានកំណត់ថានឹងត្រូវផុតនៅ CSL រដូវកាលនេះបញ្ចប់ ហើយមានពាក្យចចាមអារាមអំពីកីឡាករប្រេស៊ីលនេះនឹងផ្លាស់ប្តូរទៅអឺរ៉ុប ប៉ុន្តែកីឡាករផ្ទាល់ ចង់ស្នាក់នៅទីនេះជាបន្តទៀត។ Augusto កំពុងរីករាយនឹងលេងជាមួយក្លិបចិននេះ នឹងមានអារម្មណ៍ជឿជាក់លើក្លឹប។
អតីតតារាឆ្នើមរបស់ក្លិប Bayer Leverkusen រូបនេះក៏ស្ថិតក្នុងផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ នៅពេលចាប់ផ្តើមការប្រកួតប្រជែងនានា ជាពិសេសក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ 2018 ៕
មតិយោបល់