ខ្សែការពារស្លាបឆ្វេង Marcelo របស់ក្រុមស្តេចស Real Madrid ពិតជាមានការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់ពួកគេបានលេងចាញ់ក្រុម Real Betis ១-០ ក្នុងដី ខ្លួនឯង។
យ៉ាងណាក៍ដោយ នៅក្រោយចប់ការប្រកួត Marcelo បានប្រាប់អ្នកសារពត៌មាន ទាំងអស់ថា រូបគេពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលក្រុមបានបរាជ័យ ក្នុងផ្ទះខ្លួនឯង ក្រោមស្នាដៃក្រុម Real Betis បែបនេះ។ ក៍ប៉ុន្តែខ្សែការពារ ប្រេស៊ីលដ៍ឆ្នើមរបនេះ បាននិយាយយ៉ាងម៉ឺងម៉ាត់ថា វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ច្រើនណាស់ វាមិនមែនជាការបញ្ចប់ មហិច្ចតារបស់យើងឡើយ។ ថ្វីបើការចាប់ផ្តើម មិនសូវបានល្អមែន តែក្រុមទាំងមូល លេងដោយភាពជឿជាក់ ជាហេតុធ្វើឲ្យយើងត្រូវខិតខំបន្ថែម ទៀតដើម្បីសម្រេចក្តីប្រាថ្នារបស់យើង។ ជាងនេះទៅទៀត Marcelo ក៍បានបញ្ជាក់ផងដែរថា ចំពោះការចាញ់ Real Betis គឺមកពីការធ្វេសប្រហែលរបស់ក្រុម រួមនឹងបាល់មិនសំណាងជាច្រើន ដែលវាយលុកមិនបានសម្រេចពីសំណាក់ កីឡាកររបស់ Real Madrid ។
គួរបញ្ជាក់ផងដែរថា ក្រុមស្តេចស Real Madrid ថ្វីបើគម្លាតពិន្ទុខុសគ្នា ៧ពិន្ទុពីក្រុម កំពូលតារាង Barcelona ក៍ដោយ តែឱកាសឈ្នះពានរបស់ក្រុមមួយនេះ នៅមិនទាន់អស់ឡើយ ព្រោះថាការប្រកួតនៅសល់ច្រើន ដែលអាចជាឱកាសសម្រាប់ក្រុមការពារតំណែងជើងឯក រដូវកាលមុននេះ បន្តក្តីសម្រម៉ៃរបស់ពួកគេបន្តទៀត។
មតិយោបល់