ខ្សែបម្រើស្បែកខ្មៅរបស់ក្រុម តោខៀវ Chelsea កីឡាករ Tiemoue Bakayoko បានរងគ្រោះថ្នាក់បើកឡានធ្លាក់ផ្លូវ ក្រោយពីចេញពីហ្វឹកហាត់ ជាមួយក្រុម តោខៀវ Chelsea វិញ។
នេះគឺជាគ្រោះថ្នាក់មួយ ដែលបានកើតឡើងនៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃព្រហស្បត្តិ៍ ម៉ោងក្នុងប្រទេសអង់គ្លេស ត្រង់កំណាត់ផ្លូវ Blundel Lane ជិតទីលានហ្វឹកហាត់របស់ក្រុម តោខៀវ Chelsea ។ ហេតុការណ៍នេះ បានកើតឡើង នៅពេលដែល Bakayoko បានបើកឡាន Mercedes-Benz G-Class ត្រឡប់ទៅផ្ទះវិញ ។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើនេះ Bakayoko បានជ្រុលចង្កូតបើកឡានធ្លាក់ផ្លូវ តែម្តងជាហេតុធ្វើឲ្យកីឡាករស្បែកខ្មៅរូបនេះរងរបួសបន្តិចបន្តួច។ យ៉ាងណាវិញ ក្រោយពីមានហេតុការណ៍ កើតឡើងភ្លាមកម្លាំងប៉ូលីសអង់គ្លេស បានចុះទៅដល់ ដើម្បីធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវទាក់ទងករណីនេះ។
ក៍ប៉ុន្តែ នៅមិនទាន់ទទួលបានពត៌មានច្បាស់ការណ៍ណាមួយពី មូលហេតុដែលនាំឲ្យមាន គ្រោះថ្នាក់នេះកើតឡើងឡើយ។ គួរបញ្ជាក់ផងដែរថា Tiemoue Bakayoko គឺជាកីឡាករ ចំណូលថ្មីមួយរូប ដែលក្រុមតោខៀវ Chelsea ទើបតែទិញ ពីក្រុម Monaco នារដូវក្តៅកន្លងមក។
មតិយោបល់