ព័ត៌មានកីឡា

Rooney រងពិន័យមិនឲ្យបើកបររយៈពេល ២ឆ្នាំ

ខ្សែប្រយុទ្ធរបស់ក្រុម Everton កីឡាករ Wayne Rooney ត្រូវបានព្រះរាជអាជ្ញា ក្នុងប្រទេសអង់គ្លេស សម្រេចមិនឲ្យបើកបរដោយខ្លួនឯង រយៈពេល ២ឆ្នាំ បន្ទាប់ពីកីឡាកររូបនេះ ត្រូវបានប៉ូលីសឃាត់ខ្លួន នៅពេលបើកបរស្រវឹងជោគជាំ កាលពីចុងខែសីហាកន្លងមក។

នេះគឺជាការ ផាកពិន័យមួយ មកលើកំពូលខ្សែប្រយុទ្ធដ៍ឆ្នើម Wayne Rooney ក្នុង​ករណី​ បើកបរក្នុងសភាពស្រវឹងជោគជាំ នាពេលកន្លងមក របស់កីឡាកររូបនេះ។ ការពិន័យ មិនឲ្យបើកបររយៈពេល ២ឆ្នាំនេះដែរ វាដូចជាធរស្រាលបន្តិច សម្រាប់ Rooney ព្រោះថា ខ្សែប្រយុទ្ធរូបនេះ មិនត្រូវបង់ពិន័យដល់រដ្ឋអង់គ្លេសឡើយ។ យ៉ាងណាវិញ វាគឺជាការពិបាកមួយដែរសម្រាប់ Wayne Rooney ក្នុងការធ្វើដំណើរទៅកាន់ ទីណាមួយ ជាពិសេសគឺមកកាន់ ការប្រកួតជាមួយ Everton តែម្តង ដោយត្រវមានអ្នកបើកឡាន ជូនទៅជូនមក ដូចជាកូនក្មេងអ៊ីចឹង។ គួរបញ្ជាក់ផងដែរថា នៅពេលនេះ Rooney រកបានតៃកុងឡាន ដើម្បីបើកជូនគេទៅកាន់​គ្រប់ទីកន្លែង ហើយគឺលោក Big Ginge ដែលត្រូវជាអង្គរក្សរបស់ Rooney ។

ដូច្នេះហើយ ចាប់ពីពេលនេះតទៅ ខ្សែប្រយុទ្ធដ៍ឆ្នើម Wayne Rooney នឹងត្រវធ្វើដំើរ ដោយមានអង្គរក្សបើកឡានឲ្យ រយៈពេល ២ឆ្នាំទម្រាំរូបគេ រួចផុតពិន័យនេះទើបអាចបើកដោយខ្លួន​ឯងបាន។

មតិយោបល់