នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 11 អ្វីដែលមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បំផុតនោះគឺ ផ្ទាំង Control Center។ ខុសពីជំនាន់មុនៗរបស់វា Apple បានបើកទូលាយឱ្យលោកអ្នកអាចដកចេញ និងដាក់បញ្ចូល Shortcut កម្មវិធី កុងតាក់ ឬមុខងារសំខាន់ៗ ដែលឧស្សាហ៍បើកប្រើញឹកញាប់ នៅលើផ្ទាំងដែលអាចភើចឡើងពីក្រោមអេក្រង់នេះបានយ៉ាងងាយ។ ដើម្បីធ្វើដូច្នេះ លោកអ្នកគ្រាន់តែ៖
១- សូមចូលទៅកាន់កម្មវិធី Settings -> Control Center -> Customize Controls
២- លោកអ្នកនឹងឃើញបញ្ជីរាយឈ្មោះ Shortcut នៃមុខងារ កុងតាក់ ឬកម្មវិធីដែលអាចដក/ដាក់នៅលើ Control Center បែកចែកជាពីរផ្នែក: មួយឋិតផ្នែកនៅខាងលើ (INCLUDE) ដែលជា Shortcut ដែលកំពុងដាក់លើ Control Center (មានសញ្ញាដកនៅខាងឆ្វេង) និងមួយទៀតឋិតនៅផ្នែកខាងក្រោម (MORE CONTROLS) ដែលជា Shortcut អាចដាក់បន្ថែមបាន (មានសញ្ញាបូកនៅខាងឆ្វេង)
៣- ប្រសិនបើលោកអ្នកចង់ដក Shortcut មួយណាចេញពីផ្ទាំង Control Center សូមចុចលើសញ្ញាដក (-) ខាងឆ្វេងនៃឈ្មោះ Shortcut នោះ ហើយបើសិនចង់ថែមវិញ សូមចុចលើសញ្ញាបូក (+) ក្បែរឈ្មោះនៃ Shortcut នីមួយៗ។
៤- បន្ទាប់ពីដក ឬដាក់រួច ដើម្បីចុចចូលទៅកាន់ Shortcut នៃមុខងារ កុងតាក់ ឬកម្មវិធីទាំងនោះ លោកអ្នកគ្រាន់តែយកម្រាមដៃអូសផ្ទាំង Control Center ចេញពីផ្ទាំងអេក្រង់ផ្នែកខាងក្រោមឡើងលើ នោះលោកអ្នកនឹងអាចប្រើវាបានហើយ៕
មតិយោបល់