ក្រុមជើងខ្លាំង Bayern Munich ពិតជាមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីត្រូវក្រុម Wolfsburg វាយបកតាមស្មើវិញ នៅចុងម៉ោង ជាហេតុធ្វើឲ្យក្រុមការពារជើងឯក Bundesliga មួយនេះរបូតពិន្ទុក្នុងសប្តាហ៍នេះ។
លទ្ធផល ២-២ កាលពីយប់មិញនេះ ពិតជាធ្វើឲ្យក្រុម Bayern Munich មានការខកចិត្តយ៉ាងខ្លាំង ដោយមិនអាចទទួលបាន ៣ពិន្ទុពេញក្នុងសប្តាហ៍ទី ៦នេះ។ ជាការពិតណាស់ Bayern Munich បានរកគ្រាប់បាល់នាំមុខលើក្រុមភ្ញៀវ Worlfsburg មុន នៅនាទីទី៣៣ ដោយការទាត់បាល់ ១១ម៉ែត្ររបស់ Robert Lewandowski និងគ្រាប់ទី២ រកបានដោយកីឡាករដ៍ឆ្នើម Arjen Rubben នៅនាទីទី៤២។ យ៉ាងណាវិញចូលដល់តង់ទី២ ក្រុម Bayern Munich ហាក់មានការប្រែប្រួលស្ថានការណ៍វិញ ព្រោះថានៅ នាទីទី ៥៦ កីឡាករ Maximilian Arnold បានរកគ្រាប់បាល់តាមពីក្រោយឲ្យក្រុម Worlfsburg ១គ្រាប់វិញ។
ជាងនេះទៅទៀត នៅនាទីទី៨៣ កីឡាករ Daniel Didavi បានរកគ្រាប់បាល់ទី២ តាមស្មើក្រុម Bayern Munich នៅចុងម៉ោង ដែលធ្វើឲ្យក្រុម របស់លោក Carlo Ancelotti មានការខកចិត្តយ៉ាងខ្លាំង។ ការប្រកួតស្មើនេះ បានធ្វើឲ្យ Bayern Munich ឈរត្រឹមលេខ ២ក្នុងតារាងប៉ុណ្ណោះ ដោយមាន ១៣ពិន្ទុស្មើក្រុមកំពូលតារាង Dortmund តែក្រុម Dortmund នៅសល់ ១ប្រកួតក្នុងដៃ។
https://www.youtube.com/watch?v=kyFv93EzjFc
មតិយោបល់