iOS 11 បានបើកឱ្យទាញយកទៅដំឡើងលើ iOS Devices ហើយ កាលពីថ្ងៃទី ១៩ កញ្ញា សប្តាហ៍មុន។ ប្រព័ន្ធប្រតិបត្តិការចល័តចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple នេះ បានកែលម្អ និងបន្ថែមលក្ខណៈសម្បត្តិពិសេសថ្មីៗជាច្រើន ដែលលោកអ្នកគួរតែមិនចាំបាច់អែលអង់ក្នុងការដំឡើងឡើយ។ ដោយសារមានសំណូមពរពីប្រិយមិត្តមួយចំនួនមកកាន់ Post Tech ឱ្យធ្វើការណែនាំពីរបៀបដំឡើង iOS 11 លើទូរសព្ទ iPhone ដូច្នេះ ក្រុមការងារយើងខ្ញុំ សូមបង្ហាញជូនសារជាថ្មីដូចខាងក្រោម៖

លក្ខខណ្ឌអនុវត្ត៖
– iPhone/iPad ត្រូវសល់ថ្មចាប់ពី ៥០% ឡើង
– iPhone/iPad មិនមានការ Jailbreak
– មានភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi ល្បឿនលឿន
– ឋិតក្នុងម៉ូឌែលដែលគាំទ្រជាមួយ iOS 11
របៀបអនុវត្ត៖
– ជាដំបូង សូមទៅកាន់កម្មវិធី Settings
– ចុចលើ General
– ជ្រើសយក Software Update
– ចុចលើ Download and Install
– ជាបន្ត សូមវាយបញ្ចូលលេខកូដសម្ងាត់ដែលលោកអ្នកបានចាក់លើទូរសព្ទ រួចចុច Agree “យល់ព្រម” លើលក្ខន្តិកៈរបស់ក្រុមហ៊ុន Apple
– ជាចុងក្រោយ ចុចលើ Install ភ្លាមៗនោះ ដំណើរការដំឡើងនឹងចាប់ផ្តើម។
– ក្រោយពីទូរសព្ទ Restart (រលត់ ហើយឆេះឡើងវិញ) រួច លោកអ្នកនឹងត្រូវបានស្នើឱ្យបញ្ចូលលេខកូដសម្ងាត់ម្តងទៀត និង Apple ID ជាដើម។ នៅដំណាក់កាលនេះ លោកអ្នកអាចចុច Skip (រំលង) បាន រហូតដល់ដំណើរការដំឡើង iOS ចុងក្រោយលើ iPhone/iPad នេះបញ្ចប់៕
មតិយោបល់