ព័ត៌មានកីឡា

Ronaldo អាចរកគ្រាប់បាល់ ដំបូងនៅ Laliga យប់នេះបានទេ?

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានខកខានរក​គ្រាប់បាល់ ក្នុងការប្រកួតជាមួយក្រុម Real Betis កាលពី ដើមសប្តាហ៍កន្លងមកឲ្យក្រុម Real Madrid ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Laliga រដូវកាលនេះ។

យ៉ាងណាវិញ សម្រាប់យប់នេះ Ronaldo ត្រូវបង្ហាញខ្លួន ជាលើកទី២​ឲ្យក្រុម Real Madrid ក្នុងជំនួបជាមួយក្រុម Alaves នាការប្រកួត សប្តាហ៍ទី៦​ ។ ក្នុងនោះដែរ Ronaldo ត្រូវបានគេជឿជាក់ថា នឹងអាចរកបានគ្រាប់បាល់ ដំបូងនៅ Laliga រដូវកាលនេះ ព្រោះថា កំពូលខ្សែប្រយុទ្ធដ៍មានឥទ្ធិពលរូបនេះ បានខកខានរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនដំបូង ជាមួយ Real Betis ក្រោយពីផុតពិន័យ ៥ប្រកួតកន្លងមក។ ម្យ៉ាងវិញទៀត តារាស៊ុតដ៍ឆ្នើមរូបនេះ ថ្វីបើមិនទាន់រកគ្រាប់​បាល់ឲ្យ Real Madrid នៅ Laliga ក៍ដោយ តែ Ronaldo បានបង្ហាញខ្លួនយ៉ាងល្អឲ្យ Real Madrid នៅក្របខ័ណ្ឌ UEFA Champion League ដោយអាចរកគ្រាប់បាល់ ២គ្រាប់ក្នុងជំនួបបើកឆាក ជាមួយ​ក្រុម APOEL Nicosia ។

ដូច្នេះហើយ ក្នុងជំនួបជាមួយក្រុម Alaves នៅយប់នេះ Ronaldo ត្រូវដើរតួនាទី យ៉ាងសំខាន់ ក្នុងនាមជាតួអង្គប្រយុទ្ធជួរមុខ ខណៈ Benzema នៅមិនទាន់អាចចូលលេងបាននៅឡើយ។ អ្វីដែលសំខាន់ Cristiano Ronaldo ត្រូវតែរកគ្រាប់បាល់ឲ្យបាន ទៅតាម​លទ្ធភាពរបស់គេ ដើម្បីឲ្យទាន់​ Lionel Messi ដែលកំពុងតែមានគ្រាប់ស៊ុតយ៉ាងច្រើននោះ។

មតិយោបល់