ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពីបទរួមភេទជាមួយក្មេងមិនទាន់គ្រប់អាយុ

បាត់ដំបង: កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ផ្នែកនគរបាលយុត្តិធម៌អធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលបណ្ដឹងពីឈ្មោះ ប្រាជ្ញ វាសនា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅក្រុមទី៥ ភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្ដឹងទៅលើឈ្មោះ គង់ រឹទ្ធី ហៅធី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្រុមទី១០ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយប្ដឹងពីបទ រួមភេទជាមួយកូនស្រីរបស់គាត់ឈ្មោះ វ.ឆ.វ ហៅស្រី អាយុ១៥ឆ្នាំ រស់នៅក្នុងបន្ទុករបស់គាត់។

ហេតុការណ៍នេះបានកើតឡើងចាប់ពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ទើបឃាត់ខ្លួនជនសង្ស័យបាននឹងតាមបញ្ជារបស់លោក នួន សាន ឲ្យឃាត់ខ្លួននៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់