ព័ត៌មានកីឡា

មិនមែន Ronaldo តែជា Ceballos ដែលជាអ្នករក ៣ពិន្ទុ ឲ្យ Real Madrid

ខ្សែបម្រើ Daniel Ceballos ពិតជាមិនឲ្យក្រុម Real Madrid ខកបំណងឡើយក្នុងការបង្ហាញខ្លួនជំនួស Luka Modric ក្នុងទីលាន ដោយរលបាន២គ្រាប់ជួយឲ្យ Real Madrid ទទួលបាន ៣ពិន្ទុក្នុងសប្តាហ៍ថ្មីនេះ។

នៅមុនការប្រកួត អ្នកគាំទ្រក្រុម Real Madrid ពិតជាផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាគ្រាប់ពេជ្រក្នុងការរកគ្រាប់បាល់ឲ្យក្រុម Real Madrid ។ យ៉ាងណាវិញ ក្នុងការប្រកួតទល់នឹងក្រុម ម្ចាស់ផ្ទះ Alaves យប់មិញនេះ ខ្សែបម្រើបម្រុងវ័យក្មេង Daniel Ceballos ដែលត្រូវបានលោក Zidane ផ្តល់ឱកាសឲ្យលេង ១១នាក់ដំបូងជំនួសតំណែងរបស់ Modric នោះ ពិតជាធ្វើបានយ៉ាងល្អ ដោយស៊ុត ២គ្រាប់ជួយឲ្យ Real Madrid យកឈ្នះលើក្រុម Alaves ក្នុងលទ្ធផល ២-១ ។

Ceballos បានរកគ្រាប់បាល់ ឲ្យ Real Madrid នាំមុខមុនតាំងពីនាទីទី ១០ តែត្រូវតាមស្មើមកវិញដោយក្រុមម្ចាស់ផ្ទះ តាមរយៈការតែតបាលយ៉ាងល្អរបស់កីឡាករ Manu Garcia នៅនាទីទី ៤០ ក៍ប៉ុន្តែនៅ ៣នាទីបន្ទាប់ ពោលនៅនាទីទី ៤៣ ខ្សែបម្រើ Daniel Ceballos ដដែលបានរកគ្រាប់បាល់ទី២ ដែលជាគ្រាប់បាល់ជ័យជម្នះឲ្យក្រុម Real Madrid ក្នុងការផ្តួលក្រុមម្ចាស់ផ្ទះ Alaves ក្នុងលទ្ធផល ២-១ យ៉ាងប្រថិតប្រថោយ ។

ដូច្នេះហើយ ក្រុមយក្ស Real Madrid បានទទួល៣ពិន្ទុដំបូង​ ក្នុងចំណោម ៤ប្រកួតចុងក្រោយរបស់ Real Madrid ក្រោយពីស្មើ ២ និងចាញ់១ នាពេលកន្លងមក។

https://www.youtube.com/watch?v=tUjDCecQ4nc

មតិយោបល់