Romeo Parkes កីឡាករក្រុម Pittsburgh Riverhounds ត្រូវសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់មួយជីវិត បន្ទាប់ពីគេរកឃើញកីឡាកររូបនេះធាក់ដៃគូប្រកួតដោយចេតនា ក្នុងការប្រកួតពានរង្វាន់ USL របស់អាមេរិក។
រឿងរ៉ាវខាងលើនេះកើតឡើងដោយសារតែ Romeo បានបង្កកំហុសទៅលើកីឡាករ Karl Ouimette របស់ក្រុម New York Red Bulls ហើយក៏ត្រូវអាជ្ញាកណ្ដាលឱ្យកាតក្រហមបណ្ដេញចេញពីទីលាន។ ក្រោយមក Romeo មិនអស់ចិត្តនោះទេ ដោយរូបគេបានទៅធាក់កីឡាករ Karl មួយជើងពីក្រោយទៀត ទើបបណ្ដាលឱ្យមានការពិន័យមិនឱ្យលេងបាល់មួយជីវិតតែម្ដង។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://www.youtube.com/watch?v=cD25cMvX_AU
មតិយោបល់