ព័ត៌មានបច្ចេកវិទ្យា

FB Messenger បើកអត់ចេញក្រោយឡើង iOS 11? សូមសាកវិធីនេះទៅ!

មានអ្នកប្រើប្រាស់កម្មវិធី Messenger របស់ក្រុមហ៊ុន Facebook ជាច្រើនបានជួបបញ្ហាគាំង​ ដោយ​បើក​វាប្រើបានតែមួយសន្ទុះ វាក៏បិទទៅវិញដោយឯកឯង ដោយគ្មានមូលហេតុ ក្រោយពីពួកគេដំឡើង ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS លើឧបករណ៍ររបស់ខ្លួនឱ្យឡើងដល់ជំនាន់ ១១។

បញ្ហានេះ មិនមែន​កើតឡើងលើគ្រប់ម៉ាស៊ីន iPhone ឬ iPad ទាំងអស់នោះទេ ខណៈបណ្តាញសង្គមសារមួយនេះ មានអ្នកប្រើប្រាស់កើនដល់ជាងមួយពាន់លាននាក់នៅក្នុងរយៈពេលចុងក្រោយនេះ។

ទាក់ទងទៅនឹងរឿងនេះ ប្រសិនបើវាកើតឡើងចំពោះលោកអ្នកមែន លោកអ្នកអាចសាកប្រើដំណោះស្រាយយ៉ាងសាមញ្ញាមួយ គឺ​គ្រាន់តែលុបកម្មវិធី FB Messenger ចាស់ចេញ រួចចូលទៅកាន់ App Store ទាញយកវាមកដំឡើងសារជាថ្មីប៉ុណ្ណោះ។ ហើយបើវិធីនេះ នៅមិនបានការទៀត សូមសាកល្បងលុបទាំងកម្មវិធី Facebook រួចចាំបញ្ចូលកម្មវិធីទាំងពីរឡើងវិញ។​ បន្ទាប់ពីបញ្ចូលរួច សូមចុច Restart ម៉ាស៊ីនទូរសព្ទឱ្យបានម្តង ដើម្បីកាត់ផ្តាច់ភាពមិនប្រក្រតីផ្សេងៗ។

Post Tech សង្ឃឹមថា​ ដំណោះស្រាយនេះ នឹងអាចជួយប្រិយមិត្តឱ្យអាចប្រើប្រាស់កម្មវិធីផ្ញើសារដ៏មានសារសំខាន់នេះបានដូចធម្មតាឡើងវិញ។ សូមអរគុណ!

មតិយោបល់