ព័ត៌មានកីឡា

Ronaldo , Griezmann ស៊ុតម្នាក់១គ្រាប់ចែកពិន្ទុគ្នា ក្នុងជំនួប Madrid Derby

ក្នុងជំនួប Madrid Derby យប់មិញនេះ ក្រុមអធិរាស Real Madrid និងក្រុម Atletico Madrid លេងបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ ដោយមិនមានក្រុមណា​មួយអាចរកបានបីពិន្ទុ ពីការប្រកួតនេះឡើយ។

ក្នុងនោះដែរ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមទាំងពីរ គឺ Cristiano Ronaldo និង Antonie Griezmann អាចស៊ុតបានម្នាក់១គ្រាប់ ក្នុងការចែកពិន្ទុគ្នាម្នាក់ ១ពិន្ទុ​ត្រឡប់ទៅវិញ។ Cristiano Ronaldo ស៊ុតបញ្ចូលទីបានសម្រេច​ នៅនាទីទី៥៣ ក្រោយពីការបញ្ជូនបាល់យ៉ាងស្អាត ពីសំណាក់កីឡាករ Gareth Bale ខណ: Antoine Griezmann វិញ ស៊ុតចូលនៅនាទីទី៥៧ ពោល ៤នាទីបន្ទាប់ពីការ​នាំមុខរបស់ក្រុម Real Madrid តាមរយ:ការបញ្ជូនយ៉ាងស្អាតរបស់កីឡាករ Vitolo ។

តាមរយ:លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមទាំងពីរ នៅតែរក្សាចំណាត់ថ្នាក់​ក្នុងតារាង Laliga ដដែល ដោយ Real Madrid ឈរលេខ៣ និង Atletico Madrid ឈរលេខ២ ក៍ប៉ុន្តែ សម្រាប់ Atletico Madrid វិញ ហាក់អស់ឱកាស​ប្រជែងពាន Laliga ហើយ បន្ទាប់ពីក្រុម Barcelona ឈ្នះការប្រកួត បង្កើន​ការនាំមុខកាន់តែច្រើននោះ។

មតិយោបល់