ផ្ទះ ព័ត៌មានកីឡា Asensio ស៊ុតច...

Asensio ស៊ុតចុងម៉ោង ឲ្យក្រុម Real Madrid

0

បន្ទាប់ពីខកខានរកគ្រាប់បាល់ជាច្រើនប្រកួតកន្លងមក ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ញ Marco Asensio ចាប់ផ្តើមធ្វើបានយ៉ាងល្អវិញ ដោយការរកគ្រាប់បាល់ជ័យជម្នះឲ្យក្រុម Real Madrid លើក្រុម Leganes ក្នុងការប្រកួត Copa dey Rey យប់មិញនេះ។

ជាការពិតណាស់ Real Madrid អាចរកគ្រាប់បាល់ត្រឹម ១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតជើងទី១ ក្នុងទឹកដីរបស់ក្រុម Leganes ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Marco Asensio នៅនាទីទី៨៩។ តាមរយ:១គ្រាប់របស់ Asensio នេះដែរ អាចធ្វើឲ្យក្រុម Real Madrid លេងមានភាពកក់ក្តៅបន្តិច ក្នុងការប្រកួតជើងទី២ នៅ​ Bernabeu ដែលជាទឹកដីរបស់ក្រុមយក្សអេស្ប៉ាញមួយនេះវិញ។

គួរបញ្ជាក់ផងដែរថា​ Real Madrid កំពុងតែអស់ឱកាសក្នុងការឈ្នះពាន Laliga សឹង ៩០% ហើយ ដោយត្រូវក្រុម Barcelona នាំមុខដាច់ជិត ២០ពិន្ទុ ខណ:ពានអេស្ប៉ាញ Copa dey Rey នេះ គឺជាគោលដៅដែល Real Madrid ត្រូវតែយកឲ្យបាន ខណ: Champion League ក៍ជាមហិច្ចតារបស់ក្រុមអធិរាជស Real Madrid ដែរ។

មតិយោបល់