ព័ត៌មានកីឡា

U-16 កម្ពុជា អាចដណ្តើម ៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះបានទេរសៀលនេះ

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ និងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលីអាយុក្រោម ១៦ឆ្នាំ ដែលជាម្ចាស់ផ្ទះ នាវេលាម៉ោង ៣:០០ នាទីរសៀល (ម៉ោងនៅកម្ពុជា)។

ក្នុងជំនួបនៃវគ្គជម្រុះពានរង្វាន់ AFC U-16 Championship 2018 រវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅលើទីលាន មជ្ឈមណ្ឌលកីឡាបាល់ទាត់ MFF នៅប្រទេសម៉ុងហ្គោលី ។ សម្រាប់ ២ប្រកួត កន្លងមករបស់កម្ពុជាគឺធ្វើមិនបានល្អទេ ដោយបរាជ័យទាំងអស់ ពោលបានចាញ់ U-16 វៀតណាម ៥ទល់២ និងបានចាញ់ U-16 អូស្រ្តាលី ៥ទល់០ ខណ:ដែលក្រុមម្ចាស់ផ្ទះក៏មិនខុសពីយើងប៉ុន្មានដែរ ២ប្រកួត ចាញ់ទាំងអស់ដូចគ្នា ដោយ U-16 អូស្រ្តាលី លុត ១០ទល់១ និង U-16 វៀតណាម លុត ៩ទល់០ ។

សូមបញ្ជាក់ផងដែរថា ក្នុងជំនួបរសៀលនេះគឺជាការប្រកួតចុងក្រោយនៃពូល I ស្របពេលដែលកម្ពុជាអស់ឱកាសឡើងទៅវគ្គបន្ទាប់ហើយ។​ ទោះបីជាត្រូវធ្លាក់ តែរង់ចាំមើលថាកូនក្រុមលោកគ្រូ LEE អាចរកពិន្ទុបានខ្លះមកផ្ទះវិញទេ៕

មតិយោបល់