ព័ត៌មានកីឡា

Zidane ៖ រដូវរំហើយនេះ គ្មានទាំងការទិញចូល និងលក់ចេញឡើយ

បើទោះបីជាត្រូវក្រុម Barcelona នាំមុខរហូតដល់ទៅ ១៦ពិន្ទុក៍ដោយ តែលោក Zinedine Zidane បានបង្ហើបឲ្យដឹងថា ក្រុម Real Madridមិនដូរទម្រង់លេងឡើយ ពោលគឺមិនមានការនាំចូលកីឡាករថ្មី និងលក់កីឡាករចាស់​ឡើយ។

បើតាមការចុះផ្សាយរបស់ Reuers បានឲ្យដឹងថា លោក Zinedine Zidane នឹងមិនចំណាយលុយទិញកីឡាករបន្ថែមនៅទីផ្សារដោះដូរ​កីឡាករនាពេលបច្ចុប្បន្ននេះឡើយ បើទោះបីជាក្រុម Real Madrid កំពុងចាប់អារម្មណ៍នាំយកកីឡាករឆ្នើមៗជាច្រើន​ក៍ដោយ។ Zidane បានថ្លែងប្រាប់សារពត៌មានថា ” ក្រុមជាច្រើនកំពុងតែអប់អរសាទរ ចំពោះការទទួលស្វាគមន៍សមាជិកថ្មី ខ្លះទៀតសោកស្តាយ​ចំពោះ ការបាត់បង់សមាជិកក្រុម តែ​ Real Madrid វិញ មិនចាប់អារម្មណ៍ឡើយ ពួកយើងបន្តដោយកីឡាករដដែល មិនមានការបន្ថែមសមាជិកថ្មី ឬលក់ចេញកីឡាករណាម្នាក់​ឡើយ “។

គួរបញ្ជាក់ផងដែរថា Real Madrid បានចាប់អារម្មណ៍ ក្នុងការនាំយក Harry Kane ពីក្រុម Tottenham ក្នុងតម្លៃខ្ពស់ រួមទាំង Eden Hazard និង Thibaut Courtios ពីក្រុម Chelsea ផងដែរ និងកីឡាករមួយចំនួនទៀត តែ Real Madrid បានបង្វែរគោលដៅ ទៅរដូវក្តៅក្រោយវិញ។ យ៉ាងណាវិញ សម្រាប់ពាក្យចរចាមអារាម នៃការលក់ Gareth Bale នេះដែរ ប្រហែលជាមិនអាចកើតមានឡើយ បើយោងទៅលើអ្វីដែលលោក Zidane បានថ្លែងប្រាប់អ្នក​សារពត៌មាននោះ។

ហេតុនេះហើយ រង់ចាំមើលថា តើលោក Zinedine Zidane អាចកែប្រែស្ថានការណ៍ ក្រុម Real Madrid ឲ្យល្អប្រសើរជាងមុន បានឬយ៉ាងណា? ខណ:លោក មិនលក់ចេញ និងមិនទិញកីឡាករដូចក្រុម​ផ្សេងៗនោះ។

មតិយោបល់