ខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane តារាស្បែកជើងមាស ២រដូវកាលជាប់គ្នា នៅ Premier League នៅតែជាខ្នាយតាន់របស់ក្រុម Totenham Hotspur ក្នុងការរកគ្រាប់បាល់បញ្ចូលទី ដដែលនៅឆ្នាំនេះ។
ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ West Ham United ខ្សែប្រយុទ្ធដ៍ឆ្នើម Harry Kane អាចរកគ្រាប់បាល់បញ្ចូលទីបាន ២គ្រាប់ ក្នុងចំណោម ៣គ្រាប់ដែលក្រុម Tottenham យកឈ្នះលើក្រុម West Ham United ៣-២។ Harry Kane បានស៊ុត២គ្រាប់ឲ្យក្រុម Tottenham ក្នុងការនាំមុខម្ចាស់ផ្ទះ West Ham នៅនាទីទី៣៤ និង៣៨ ដែលធ្វើឲ្យភ្ញៀវនាំមុខមុន ២-០ នៅតង់ទី១។
ឈានចូលដល់តង់ទី២ Tottenham បានបន្ថែមមួយគ្រាប់ទៀត ដោយការស៊ុតរបស់កីឡាករ Christian Erikson នៅនាទីទី ៦០ តែត្រូវបានតាម១គ្រាប់មកវិញ ពីសំណាក់ក្រុម West Ham ដោយកីឡាករ Javier Hernandez នៅនាទីទី៦៥។ ក្តីសង្ឃឹមរបស់ West Ham បានកើតមានឡើង ក្រោយពីកីឡាកររបស់ក្រុម Tottenham ទទួលបានកាតក្រហម នៅនាទីទី៧០ដោយកីឡាករ Serge Aurier តែ West Ham រកបានត្រឹមតែ១គ្រាប់ទៀតប៉ុណ្ណោះ នៅនាទីទី ៨៧ដោយកីឡាករ Cheikhou Kouyeta ដែលធ្វើឲ្យ West Ham បរាជ័យក្នុងដីខ្លួនឯង ក្រោមស្នាដៃក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-២។
ដូច្នេះហើយ ខ្សែប្រយុទ្ធដ៍ឆ្នើមអង់គ្លេស និងជាម្ចាស់ស្បែកជើងមាស ២រដូវកាលកន្លងមក Harry Kane ស៊ុតបាន ៤គ្រាប់ហើយ ក្នុងចំណោម ៦ប្រកួតដែលនេះបង្ហាញឲ្យឃើញថា ខ្សែប្រយុទ្ធរូបនេះ នៅតែជាខ្នាយដ៍តាន់សម្រាប់ Tottenham ក្នុងការប្រយុទ្ធ នាសមរភូមិ។
https://www.youtube.com/watch?v=OWvf0K4un28
មតិយោបល់