ការប្រកួតពានង្វាន់ពិភពលោក FIFA World Cup នៅប្រទេសរុស្ស៊ី កាន់តែខិតជិតមកដល់ដែរ ខណៈក្រុមទាំង ៣២មកពីគ្រប់ទ្វីបទាំងអស់ កំពុងតែត្រៀមខ្លួន យ៉ាងល្អ ដើម្បីប្រកួតប្រជែងគ្នា ដណ្តើមយកពានមួយនេះ។
កុ្នងនោះដែរ ក្រុមជម្រើសជាតិធំៗ ៥ ដែលត្រូវបានបណ្តាញសារពត៌មាន ក៍ដូចជាអ្នកវិភាគជាច្រើន បានធ្វើការទស្សទាយថា ក្រុមទាំង៤នេះ គឺជាបេក្ខភាពយ៉ាងសំខាន់ ដែលមានលទ្ធភាព អាចឈ្នះពាន World Cup ឆ្នាំនេះបាន ដែលរួមមានដូចជា ក្រុមជម្រើសជាតិប្រេស៊ីល, ក្រុមជម្រើសជាតិអាហ្សង់ទីន, ក្រុមជម្រើសជាតិអាល្លឺម៉ង់, ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិបារាំង។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ បណ្តាញសារពត៌មាន The Goal បានឲ្យដឹងថា មានក្រុមជម្រើសជាតិ ៥ផ្សេងទៀត ដែលមិនអាចមើលរំលងបានឡើយ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។
បណ្តាញសារពត៌មានខាងលើនេះ បានឲ្យដឹងទៀតថា តាមរយៈសមត្ថភាព និងទម្រង់លេង នារយៈពេលចុងក្រោយនេះ យើងមិនអាចទាយទុកថា ក្រុមណាមួយជាម្ចាស់ជើងឯក បានឡើយ ក៍ប៉ុន្តែ បើយោងទៅលើការវិវត្តន៍សឹងមិនគួរ្យជឿនាពេលកន្លងមកនេះ ក្រុមទាំង៥ នេះ អាមានលទ្ធភាព ធ្វើព្យុះធ្វើភ្លៀង នៅ World Cup បាន។ ក្រុមទាំង៥ ដែល The Goal រំពឹងថា នឹងធ្វើបានល្អ នៅ World Cup នេះដែរ រួមមានដូចជា ក្រុមជម្រើសជាតិ ក្រូអាត កំពុងមានកីឡាករលេចធ្លោក្នុងទីលានច្រើន, ក្រុមជម្រើសជាតិម៉ិកស៊ីកូ ជើងឯក អាមេរិកខាងជើង និង CONCACEF, ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ អតីតម្ចាស់ជើងឯក World Cup ២សម័យកាល ដែលមានខ្សែប្រយុទ្ធមុតស្រួច Luis Suaez និង Edinson Cavani, ក្រុមជម្រើសជាតិពរទុយហ្គាល់ ជើងឯក Euro ២០១៦ មានខ្សែប្រយុទ្ធកំពូលលំដាប់ពិភពលោក Cristiano Ronaldo, និងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក សម្បូរសក្តានុពល កីឡាករល្បីៗ ក្នុងពិភពលោក។
ដូច្នេះហើយ ក្រៅពីអេស្ប៉ាញ, បារាំង, អាល្លឺម៉ង់, អាហ្សង់ទីន និងប្រេស៊ីល ក្រុមជម្រើសជាតិទាំង៥ ខាងលើនេះ មិនអាចមើលរំលង ជាបេក្ខភាព ប្រជែង World Cup ឆ្នាំនេះឡើយ។





មតិយោបល់