ព័ត៌មានកីឡា

Neymar ស៊ុត១ កាតក្រហម១យប់មិញនេះ

ខ្សែប្រយុទ្ធតម្លៃខ្លួនមហិមា ដែលក្រុម Paris Saint Germain ទិញបានកាលពរដូវក្តៅកន្លងមក គឺ Naymr បានស្គាល់នូវកាតក្រហមដំបូងរបស់គេ នៅ League1 ហើយ ក្នុងការប្រកួតជាមួយក្រុម Marseille យប់មិញនេះ។

Neymar បានចាប់ផ្តើមបង្ហាញនូវធាតុពិត របស់រូបគេ ហើយក្រោយពីផ្លាស់ទៅកាន់ក្រុម Paris Saint Germain កាលពីរដូវក្តៅកន្លងមក។ ជាក់ស្តែងណាស់ ថ្វីបើ Neymar អាចរកគ្រាប់បាល់ បាន១គ្រាប់ឲ្យក្រុម Paris Saint Germain ក្នុងការប្រកួតស្មើយប់មិញ ក្នុងដី​ក្រុម Marseille មែន តែ Neymar បានបង្កជម្លោះ ជាមួយកីឡាករ Lucs Ocampos រហូតទទួលបានកាត​លឿងទី២ ឈានទៅដល់កាតក្រហម នៅនាទីទី ៨៧។ គួរបញ្ជាក់ផងដែរថា ក្រុមម្ចាស់ផ្ទះ Merseille បានស៊ុតនាំមុខ ១គ្រាប់មុននៅនាទីទី ១៦ ដោយកីឡាករ Luiz Gustavo តែត្រូវបានខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar ស៊ុតតាមស្មើមកវិញ នៅនាទីទី៣៣។​យ៉ាងណាវិញ ក្រុម Marseille បានចាប់ផ្តើមនាំមុខសារជា​ថ្មី ម្តងទៀតនៅនាទីទី ៧៨ ដោយការស៊ុតរបស់កីឡាករ Florian Thauvin ហើយអ្វីដែលជាបញ្ហាចោទ សម្រាប់ក្រុម Paris Saint Germain នោះគឺ​ នៅនាទីទី ៨៧ Neymar ទទួលបានកាតក្រហម ក្នុងពេលដែល Marseille នាំមុខ ២-១ ទៀត។

ក៍ប៉ុន្តែ នៅនាទីទី ៩០+៣ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani បានស៊ុតបាល់ ពិន័យ Free Kick តាមស្មើឲ្យក្រុម Paris Saint Germain វិញ។ ដូច្នេះហើយ ក្រុម Paris Saint Germain បានរបូតពិន្ទុទៀតហើយ ក្នុងសប្តាហ៍នេះ ស្របពេលដែលការប្រកួតក្រោយ Neymar ត្រូវអវត្តមាន ដោយសារកាតក្រហម។

//www.youtube.com/watch?v=U9jJ2JRIUtU

មតិយោបល់