នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា AFF លើកទី ១២ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ត្រូវបានគេបញ្ជាក់ថាសមាគមន៍កីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងសមាគមន៍កីឡាបាល់ទាត់ថៃ (FAT) បានដាក់សំណើរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 ។
លោក Dato ‘Sri Azzuddin Ahmad អគ្គលេខាធិការនៃ AFF បានមានប្រសាសន៍ថា៖ “ទាំង PSSI និង FAT មានការគាំទ្រពីរដ្ឋាភិបាលរៀងៗ ខ្លួនហើយដូច្នេះយើងនៅ AFF គាំទ្រការដេញថ្លៃរួមនេះ” ។ រហូតមកដល់ពេលនេះមិនមានប្រទេសណាមួយបានបញ្ជាក់ឬដាក់ដេញថ្លៃសម្រាប់ការប្រកួត World Cup ឆ្នាំ 2034 ឡើយ។
ប្រសិនបើទទួលបានជោគជ័យវានឹងក្លាយជាលើកទី៣ ដែលអាស៊ីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup បន្ទាប់ពីកូរ៉េខាងត្បូង – ជប៉ុនក្នុងឆ្នាំ 2002 និងកាតានៅឆ្នាំ 2022 ៕
មតិយោបល់