មន្ត្រីរបស់ J.League លោក Keiichi Yamamoto បាននិយាយថាមានកីឡាករថៃ ៥ នាក់នឹងចុះកិច្ចសន្យានៅក្លិបជប៉ុននៅរដូវកាលក្រោយ។
បុរសជប៉ុនរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មាន Siam Sports ថា៖ “ពិតណាស់ Chanathip Songkrasin ពិតជាល្អណាស់សម្រាប់ក្រុម J.League ។ ខ្ញុំគិតថានឹងមានកីឡាករថៃ ៥ នាក់ដើរតាមផ្លូវកីឡាករថៃរូបនេះ ដើម្បីចូលរួមជាមួយក្រុមក្នុងលីគបាល់ទាត់ជប៉ុន។ កីឡាករដែលត្រៀមមកចូលរួមមានវ័យចាស់ ហើយអ្នកផ្សេងទៀតនឹងក្លាយជាកីឡាករវ័យក្មេង។ ពួកគេនឹងមានឱកាសលេងក្នុងក្របខ័ណ្ឌ J2 League »។
មន្ត្រីវ័យ ៤៩ឆ្នាំ បានបន្ថែមថា កិច្ចព្រមព្រៀងរវាង Thai league និង J.League នឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ មន្ត្រីនិងកីឡាករបានខិតខំយ៉ាងខ្លាំងដើម្បីភ្ជាប់លីគទាំងពីរនេះ៕
មតិយោបល់