ព័ត៌មានកីឡា

Arsenal ស្រង់ដើមបានវិញ នៅ Europa League

បន្ទាប់ពីការលេងធ្លាក់ទម្រង់យ៉ាងខ្លាំង នាមួយរយៈពេលចុងក្រោយនេះ ក្រុមកាំភ្លើងធំ Arsenal អាចស្រង់ភាពឈឺចាប់របស់ពួកគេបានមកវិញហើយ ដោយបានទៅបំបាក់ក្រុម ជើងខ្លាំងអ៊ីតាលី AC Milan ដល់ក្នុងដី។

Arsenal ធ្វើបានយ៉ាងល្អ ដោយបំបាក់ក្រុម AC Mian ជើងទី១ ដោយលទ្ធផល ២-០ ដើម្បីបន្តក្តីសង្ឃឹម ឡើងទៅកាន់វគ្គបន្ទាប់ទៀត ខណៈជើងទី២ ត្រូវលេងក្នុងទឹកដីរបស់ពួកគេវិញ។ ២គ្រាប់របស់ Arsenal រកបានដោយ​កីឡាករ Henrikh Mkhitaryan នៅនាទីទី១៥ និង Aoron Ramsey នៅនាទីទី៤៥ ខណៈក្រុមម្ចាស់ផ្ទះ AC Milan វិញ មិនអាចរកគ្រាប់បាល់សងវិញបានឡើយ។ តាមរយៈលទ្ធ ២-០ នេះដែរ បានធ្វើឲ្យ Arsenal មានសង្ឃឹមសឹង ១០០% ក្នុងការឡើងទៅកាន់វគ្គបន្ត ព្រោះថាជើងទី២ លេងក្នុងដីខ្លួនឯង ហាក់មិនជាបញ្ហាឡើយ សម្រាប់ Arsenal ដោយមានគ្រាប់បាល់ ២គ្រាប់ក្រៅដី​ស្រាប់បែបនេះនោះ។

យ៉ាងណាវិញ Arsenal នៅសល់តែ Europa League នេះមួយប៉ុណ្ណោះ បើពួកគេធ្វើមិនបានល្អទៀត ច្បាស់ណាស់រដូវកាលនេះ ក្រុមកាំភ្លើងធំ​ នឹងមិនអាចឈ្នះពានណាមួយបានឡើយ។

https://www.youtube.com/watch?v=Luxm9NvpHmo

មតិយោបល់