ព័ត៌មានកីឡា

Man Utd បន្ថែម៣ពិន្ទុនៅទឹកដីរុស្សី

ក្រុមបីសាចក្រហម Manchester United ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតនៅលើទឹកដីក្រុម CSKA Moscow ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ រុស្ស៊ី ក្នុងលទ្ធផល ៤-១​។

នេះគឺជាការបង្ហាញខ្លួនបានយ៉ាងល្អ សម្រាប់ក្រុមបីសាចក្រហម Manchester United ក្នុងការប្រកួតនៅក្របខ័ណ្ឌ UEFA Champion League នារដូវកាលនេះ។ ជាក់ស្តែងណាស់ Man Utd បានបំបាក់ក្រុម CSKA Moscow ក្នុងលទ្ធផល ៤-១​ នាដំណើរទៅកាន់ទឹកដីរុស្ស៊ីយប់មិញនេះ។ ៤គ្រាប់របស់បីសាចក្រហមរកបានដោយ ខ្សែប្រយុទ្ធ Romelu Lukaku ២គ្រាប់ ដោយរកបានបាននៅនាទីទី ៤​​ និង២៧, Anthony Martial តាមរយ:ការស៊ុបាល់ ១១នាក់ នៅនាទីទី ១៩​ និង Henrik Myhitaryan នៅនាទីទី ៥៧​ ខណ:ក្រុមម្ចាស់ផ្ទះ CSKA Moscow រកបានត្រឹម១គ្រាប់វិញប៉ុណ្ណោះ ដោយការទាត់បញ្ចូលទី​របស់កីឡាករ Konstantin Kuchaev នៅនាទីទី ៩០។ តាមរយ:ការប្រកួតនេះ ក្រុមបីសាចក្រហម Manchester United បានឈ្នះទាំង២ប្រកួតកន្លងមកហើយ នៅក្របខ័ណ្ឌ UEFA Champion League ដោយមាន ៦ពិន្ទុ ឈរកំពូលតារាងពូល A។

ដូច្នេះហើយ Man Utd នឹងមានក្តីសង្ឃឹមខ្ពស់ក្នុងការបន្តទៅកាន់វគ្គបន្តទៀត ព្រោះ​ថាក្នុងពូលនេះ ហាក់ដូចជាមិនមានឧបសគ្គសម្រាប់ក្រុម​បីសាចក្រហមឡើយ។

//www.youtube.com/watch?v=Vaov273aMiM

មតិយោបល់