ព័ត៌មានជាតិ

ភ្លៀងអាចនៅបន្តធ្លាក់នៅពេលរសៀល រាជធានីភ្នំពេញ!

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះ បណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញមានភ្លៀងធ្លាក់គំហុក ប្រមាណ ៤០ នាទី រួចមកហើយ ។ ពិនិត្យលើស្ថានភាពពពក ភ្លៀងអាចនៅបន្តធ្លាក់ក្នុងរយៈពេលប្រមាណ ៣០ នាទី ទៀត ទើបបានធូរស្រាលបន្តិច ។ ប៉ុន្តែ នៅពេលរសៀល រាជធានីភ្នំពេញក៏អាចនឹងទទួលរបាយទឹកភ្លៀងថ្មី បន្ថែមទៀត ៕

មតិយោបល់