ព័ត៌មានកីឡា

ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃបានបញ្ជាក់ពីការដេញថ្លៃរួមគ្នាដើម្បីរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ 2034

ប្រធានសមាគមន៍កីឡាបាល់ទាត់ថៃ (FAT) លោក Somyot Poompunmuang បានបញ្ជាក់ពីការដេញថ្លៃរួមគ្នានិងសមាគមន៍កីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ 2034 ។

យោងតាមសារព័ត៌មានពីប្រទេសថៃ Bangkok Post លោក Somyot បានប្រាប់ថា៖ “វាជាការពិតដែលយើងកំពុងពិចារណាដេញថ្លៃរួមគ្នាដើម្បីរៀបចម្ការប្រកួត World Cup 2034 ជាមួយ PSSI” ។ “ទោះបីស្តង់ដារនៃកីឡដ្ឋានបាល់ទាត់នៅក្នុងប្រទេសថៃមិនអាចប្រៀបធៀបជាមួយប្រទេសឥណ្ឌូណេស៊ីក៏ដោយខ្ញុំជឿជាក់ថានៅពេលយើងធ្វើការដេញថ្លៃជាផ្លូវការយើងនឹងទទួលបានថវិកា [ពីរដ្ឋាភិបាល] ដើម្បីសាងសង់ពហុកីឡាដ្ឋានដែលបំពេញតាមបទដ្ឋានរបស់ FIFA” ។

រហូតមកដល់ពេលនេះមិនមានប្រទេសណាមួយបានបញ្ជាក់ឬដាក់ដេញថ្លៃសម្រាប់ការប្រកួត World Cup ឆ្នាំ 2034 ឡើយ។ ប្រសិនបើទទួលបានជោគជ័យវានឹងក្លាយជាលើកទីបីដែលអាស៊ីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup បន្ទាប់ពីកូរ៉េខាងត្បូង – ជប៉ុនក្នុងឆ្នាំ 2002(ធ្វើរួមគ្នា) និងប្រទេសកាតានៅឆ្នាំ 2022 ៕

មតិយោបល់