ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូនេសុី ទាំងឈុតធំហើយននឹង U-19 នេះបើតាមសេចក្តីរាយកាណ៍របស់មន្រ្តីសហព័ន្ធកម្ពុជា។
កីឡាករទាំងអស់(ទាំងពីរឈុត)នឹងធ្វើដំណើរទៅប្រទេសឥណ្ឌូនេសុីនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ នាវេលាម៉ោង ១១ៈ១០ នាទីព្រឹក ហើយសម្រាប់ការប្រកួតធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ តែម៉ោងនឹងទីលាននៅមិនទាន់ច្បាស់ទេរង់ចាំខាងសហព័ន្ធឥណ្ឌូនេសុីបញ្ជាក់មកសិន(យើងនឹងជំរាបជូនពេលក្រោយ)។ ក្នុងជំនួបមិត្តភាពនេះសម្រាប់ឈុតធំគឺត្រៀមប្រកួតវគ្គជម្រុះ AFC Asian Cup ជាមួយ វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នៅទីក្រុងហាណូយ។
សូមបញ្ជាក់ផងដែរថា ក្រោយពីប្រកួតមិត្តភាពរួចក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅប្រទេសវៀតណាមតែម្តង មិនវិលមកកម្ពុជាវិញទេ៕
មតិយោបល់