ព័ត៌មានកីឡា

Aguero រកបាន Hat Trick លើកដំបូងនៅរដូវកាលថ្មីនេះ (វីដេអូ)

ខ្សែប្រយុទ្ធអាហ្សង់ទី Sergio Aguero បានរកគ្រាប់បាល់ ៣គ្រាប់ឲ្យក្រុម Man City ក្នុងការយកឈ្នះលើក្រុម Watford ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០។

នេះគឺជាគ្រាប់បាល់ Hat Trick ដំបូងក្នុងរដូវកាលនេះ របស់ខ្សែប្រយុទ្ធឆ្នើម Sergio Aguero ឲ្យក្រុម Manchester City ។ ៣គ្រាប់ក្នុងចំណោម ៦គ្រាប់ ដែល Aguero ស៊ុតយប់មិញនេះ បានធ្វើឲ្យ Man City ឡើងឈរកំពូលតារាង បណ្តោះអាសន្នសិន។ Aguero រកបានគ្រាប់បាល់យប់មិញនេះ នៅនាទីទី២៧, ៣១ និងនាទីទី៨១ ខណៈ៣គ្រាប់ផ្សេងទៀត រកបានដោយកីឡាករ Gabriel Jesus នៅនាទីទី៣៧, Otamendi នៅនាទីទី៦៣ និង Raheam Sterling នៅនាទីទី ៨៩ដោយបាល់ ១១ម៉ែត្រ។ ដូច្នេះហើយ សម្រាប់ក្រុម Manchester City នីក្នុងរដូវកាលនេះ គឺមិនទាន់ស្គាល់ពាក្យថាបរាជ័យ នៅឡើយទេ ដោយឆ្លងកាត់ការប្រកួតចំនួន ៥លើកកន្លងមក ឈ្នះ៤ និងស្មើ១ មាន១៣ពិន្ទុក្នុងដៃ។ ខណៈខ្សែប្រយុទ្ធដ៍ឆ្នើម Sergio Aguero កំពុងតែបង្ហាញនៅទម្រង់លេងយ៉ាងល្អទាំងការស៊ុតនៅ Premier League និង Champion League ។

ខ្សែប្រយុទ្ធដែលកំពុងតែប្រឈមនឹងតំណែង នាពេលកន្លងមកនេះ ប្រាកដជាអាចបន្តរកគ្រាប់បាល់យ៉ាងច្រើនបន្ថែមទៀតឲ្យក្រុម Manchester City ជាក់ជាមិនខាន។

https://www.youtube.com/watch?v=fJrDJjG3RtE

មតិយោបល់