ព័ត៌មានកីឡា

គូពិសេស ភ្នំពេញក្រោន សាកជើងគ្នាជាមួយ បឹងកេត រសៀលនេះ

ក្រុមជើងឯកលីគកំពូលកម្ពុជា ៦ សម័យ ភ្នំពេញក្រោន បានណាត់ក្រុមលើកពានឆ្នាំមុន​ បឹងកេត ប្រកួតមិត្តភាពកម្តៅសាច់ដុំ នាវេលាម៉ោង ៤:០០ នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា នេះ នាកីឡដ្ឋាន RSN។

ការប្រកួតនេះធ្វើឡើងដោយសារតែលីគកំពូលកម្ពុជាសម្រាក ខណ:ដែលកីឡាករមួយចំនួនត្រូវប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមទៅប្រកួតនឹង វៀតណាម នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម ក្នុងវគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៃពានរង្វាន់ AFC Asain Cup UAE 2019។ នៅក្នុងជំនួបនេះមិនមានការលក់សំបុត្រនោះទេ ដូច្នេះអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ។

គួរំលឹកផងដែរថា ក្រុមទាំងធ្លាប់ជួបគ្នា២ដងនៅក្នុងលីគកំពូលកម្ពុជារដូវកាល ២០១៧នេះ ដោយភ្នំពេញក្រោនឈ្នះទាំងអស់ ពោលជើងទី១ ឈ្នះ ៤ទល់០ នាកីឡដ្ឋាន RSN នឹងជើងទី២ បានយកឈ្នះ ២ទល់១ នាពហុកីឡដ្ឋានជាតិ ដែលទឹកដីរបស់បឹងកេតបណ្តោះអាសន្ន៕

មតិយោបល់