ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី នាខែវិច្ឆិកាខាងមុខ

អាមេរិកៈ សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានកិច្ចប្រជុំកំពូលមួយ ជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ បានឲ្យដឹងថា លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីល តាមការអញ្ជើញពីសំណាក់ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងរដ្ឋហាវ៉ៃ ចាប់ពីថ្ងៃទី៣ ដល់ទីថ្ងៃ១៤ ខែវិច្ឆិកាខាងមុខ។

សម្រាប់សេចក្តីប្រកាសនៃកិច្ចប្រជុំរវាងលោក ត្រាំ និងលោក Duterte ត្រូវបានគេជឿថា អាចនឹងពិភាក្សាគ្នាអំពីបទចោទប្រកាន់ ទៅលើសង្គ្រាមបង្ក្រាបថ្នាំញៀនរបស់ប្រធានាធិបតីហ្វីលីពីន ដែលបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់៕

មតិយោបល់