ព័ត៌មានជាតិ

មានវីដេអូ៖ ម៉ូតូ២គ្រឿង សាកកម្លាំងគ្នាទាំងព្រឹក មនុស្ស៤នាក់របួស!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្ស៤នាក់បានរងរបួសទាំងព្រឹកនេះ បន្ទាប់ពីម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្បែរនឹងក្រុមហ៊ុនតម្លើងម៉ូតូហុងដា នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ភាគីទាំងសងខាងបើកបរក្នុងគោលដៅបញ្រ្ចាសទិសគ្នា ក្នុងបំណងឆ្លងផ្លូវ ហើយហេតុការណ៍នេះ គឺភាគីម្ខាងបានជិះម៉ូតូម៉ាក និច ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GO-6667 មានគ្នា៣នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងស៊េរីសង់ ឆ្នាំ២០១៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពត 1I-0837 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណដូចគ្នា គឺបានបើកឆ្លងផ្លូវទិសដៅបញ្រ្ចាសពីកើតទៅលិច តែមិនទាន់បានផុតផង ក៏បានវាក់អ៉ឺគ្នា ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលភាគីទាំងសងខាងដែលមានគ្នា៤នាក់បានរងរបួសស្រាលទាំងអស់ ដោយខូចខាតសម្ភារ:ទាំងសងខាងយ៉ាងខ្លាំងផងដែរ ដោយភាគីម៉ូតូសង់ខូចខាតបែកកាទែមា៉សុីន និងបាក់ចង្កឹះលេខ ហើយខូចខាតផ្នែកខាងក្រៅយ៉ាងដំណំផងដែរ។ រីឯភាគីម្ខាងទៀតដែលជិះម៉ូតូម៉ាក និច បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នាផងដែរ។

ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចប្រចាំមូលដ្ឋានក៏បានចុះជួយអន្តរាគម៍ភ្លាមៗផងដែរ ដោយភាគីទាំងសងខាងសុំធ្វើការសម្របសម្រួលគ្នាសិន ដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាយ៉ាងយូរទើបត្រូគ្នាដោយភាគីខាងជិះម៉ូតូ ឌ្រីសង់ ២០១៥ ព្រមសងសំណងដល់ភាគីខាង ម៉ូតូ និច នៅទឹកប្រាក់ចំនួន៨០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់