ព័ត៌មានកីឡា

Chelsea អាចបញ្ចប់ភាពមិនស្គាល់ចាញ់ របស់ Man City បានទេយប់នេះ?

នៅរាត្រីនេះវេលាម៉ោង ១១​ និង៣០នាទីយប់ ក្រុមការពារតំណែងជើងឯក តោខៀវ Chelsea បានបើកទ្វារទទួលក្រុមកំពូលតារាង Manchester City នាក្របខ័ណ្ឌកំពូល Premier League សប្តាហ៍ទី៧។

Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការ ស្វាគមន៍​ក្រុម​កំពូលតារាង Man City ក្នុងសប្តាហ៍នេះ ដែលជាជំនួបយ៉ាងធំមួយ រវាងក្រុមខ្លាំង២​ នៅអង់គ្លេស។ មកទល់ពេលនេះ Chelsea កំពុងតែឈរលេខ ៣ក្នុងតារាង មាន ១៣ពិន្ទុ ឈ្នះ ៤ប្រកួត ស្មើ១​ និងចាញ់១​​ប្រកួត ចំណែកក្រុម Man City វិញ ឆ្លងកាត់ការប្រកួត ៦ប្រកួតកន្លងមក គឺមិនទាន់ស្គាល់ចាញ់ ១ប្រកួតនៅឡើយ​ទេ​ ដោយឈ្នះ ៥ស្មើ១ មាន ១៦ពិន្ទុស្មើក្រុម Manchester United ។ គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន ក្នុងទឹកដីក្រុម Man City ក្រុមតោខៀវ Chelsea យកឈ្នះ ៣-១ និង បកមកកាន់ទឹកដីក្រុម Chelsea វិញ ក្រុមតោខៀវ បានយកឈ្នះក្រុម Man City ២-១ ។

ដូច្នេះហើយ នៅយប់នេះ ក្រុមតោខៀវ Chelsea មានសង្ឃឹមច្រើន ក្នុងការយកឈ្នះក្រុម Man City ដើម្បីបន្តឆកយកពិន្ទុ គ្រងតំណែងកំពូលតារាង នៅសប្តាហ៍បន្តបន្ទាប់ទៀត ខណៈក្រុម Man City ក៍មិនបណ្តោយឲ្យចាញ់ការប្រកួតនេះដែរ ព្រោះថាពួកគេត្រូវការឈ្នះពានឆ្នាំនេះ។

មតិយោបល់