Post News Media ព័ត៌មានកីឡា Man Utd ស៊ុតម...

Man Utd ស៊ុតមិនប្រណី (វីដេអូ)

ក្រុមបីសាចក្រហម Manchester United នៅរដូវកាលនេះ ខុសពីរដូវកាលមុនឆ្ងាយណាស់ ដោយស៊ុតបញ្ចូលទីគូប្រកួតរបស់ពួកគេច្រើនគ្រាប់ សឹងគ្រប់ការប្រកួត។

ថ្វីបើមិនទាន់ជួបក្រុមខ្លាំងណាមួយ នៅឡើយក៍ដោយ តែសម្រាប់ក្រុមបីសាចក្រហម Manchester United ពិតជាមិនធម្មតាឡើយ ដោយបានបន្តស៊ុតច្រើនគ្រាប់លើ​គូប្រកួតរបស់ពួកគេ។ ជាក់ស្តែងណាស់ ក្នុងជំនួប បើកទ្វារទទួលក្រុម Crystal Palace ក្រុម Man Utd បានបំបាក់យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០​ យ៉ាងចាស់ដៃ។ គ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះកើតឡើងតាំងពីនាទីទី៣​ ដោយការស៊ុតយ៉ាងស្អាតពីសំណាក់ខ្សែបម្រើ John Mata ក្រោយពីការបោះកាត់យ៉ាងស្អាតដោយកីឡាករ Marcos Rashford ។ គ្រាប់ទី២​ និងទី៣ រកបានដោយ Marouane Fellaini នៅនាទីទី៣៥ និង ៤៩ ខណ:គ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធឆ្នើម Romelu Lukaku នៅនាទីទី៨៦។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United នៅតែបន្តប្រជែងកំពូលតារាងជាមួយ Manchester City ខណ:ក្រុមកំពូលតារាងទាំង២​ មានពិន្ទុស្មើគ្នា និងចាញ់គ្រាប់បាល់ស៊ុតត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ។