ព័ត៌មានកីឡា

Benitez ស្វាគមន៍ក្លិបចាស់ បានត្រឹមស្មើ

លោក Rafael Benitez គ្រូបង្វឹកក្រុម Newcastle United បានទទួលអតីតក្រុមដែលលោកធ្លាប់ដឹកនាំជោគ​ជ័យ កាលពី១០ឆ្នាំមុន ហង្សក្រហម Liverpool បានត្រឹម​​ស្មើគ្នា ១-១ ប៉ុណ្ណោះ។

Newcastle United មិនអាចរក៣ពិន្ទុ ក្នុងទឹកដីរបស់​ខ្លួនឯងបានឡើយលើក្រុមហង្សក្រហម Liverpool ដោយត្រឹមចែកគ្នាម្នាក់ ១ពិន្ទុត្រឡប់ទៅវិញ។ ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho បានស៊ុតឲ្យក្រុម Liverpool នាំមុខមុន នៅនាទីទី២៩​ ក៍ប៉ុន្តែនៅនាទីទី៣៦​ កីឡាករ Jeselu បានស៊ុត ១គ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះ Newcastle វិញ។ យ៉ាងណាវិញ សម្រាប់លោក Rafael Benitez ហាក់មិន​សូវសប្បយចិត្ត ក្នុងការប្រកួតនេះឡើយ ព្រោះថាលោកចង់​ឲ្យក្រុមឈ្នះការប្រកួតនេះ ដើម្បីសន្សំពិន្ទុ ក្នុងការប្រជែងតំណែងពានអឺរ៉ុបណាមួយនៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា លោក Rafael Benitez ធ្លាប់ជាអតីត គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool ដែលលោកធ្លាប់ដឹកនាំ ក្លិបនេះឈ្នះពាន Champion League កាលពីឆ្នាំ ២០០៦​ កន្លងមក រួមទាំងពានជាច្រើន​ទៀតនៅអង់គ្លេសផងដែរ។ ដូច្នេះហើយ ការបើកទ្វារទទួលក្លិបចាស់ Liverpool របស់លោក Rafael Banitez ពិតជាមិនទទួលបានលទ្ធផលល្អឡើយ ដោយត្រឹមចែកគ្នា ១ ពិន្ទុម្នាក់ត្រឡប់ទៅវិញប៉ុណ្ណោះ។

https://www.youtube.com/watch?v=3irnP-h_Cik

មតិយោបល់