ព័ត៌មានកីឡា

Ronaldo ប្រហែលតាមលែងទាន់ Messi ហើយ

កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo តារាស៊ុតដ៍ឆ្នើមរបស់ក្រុម Real Madrid នៅមិនទាន់រកគ្រាប់បាល់បានឡើយក្នុងក្របខ័ណ្ឌ Laliga ក្រោយពីបង្ហាញខ្លួនបាន ៣ប្រកួតកន្លងមក។

តារាស៊ុតដ៍ឆ្នើមរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo មិនទាន់រកគ្រាប់បាល់បានឡើយ ក្នុងលីគកំពូលអេស្ប៉ាញ មកទល់ពេលនេះ។ បន្ទាប់ពីរួចផុតពីការពិន័យរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ Ronaldo គឺជាក្តីសង្ឃឹមរបស់អ្នកគាំទ្រ និងក្រុម Real Madrid ក្នុងការរកគ្រាប់បាល់បញ្ចូលទីគូប្រកួត។ ក៍ប៉ុន្តែ ៣ប្រកួតកន្លងមកហើយ ដែល Ronaldo មិនអាចរកគ្រាប់បាល់ឲ្យ Real Madrid បានឡើយខណ:កីឡាករឆ្នើមរូបនេះ មានឱកាសច្រើន តែមិនអាចធ្វើការទម្លាយសំណាញ់ទីគូប្រកួតបានទៅវិញ។ ថ្វីបើ Ronaldo មិនអាចទម្លាយសំណាញ់ទីនៅ Laliga ក៍ប៉ុន្តែ Ronaldo បែរជាធ្វើបានយ៉ាងល្អ ក្នុងការបង្ហាញខ្លួន នៅ UEFA Champion League ដោយបង្ហាញខ្លួនត្រឹម ២ប្រកួតប៉ុណ្ណោះ រូបគេអាចស៊ុតបានដល់ទៅ ៤គ្រាប់ ។

ដូច្នេះហើយ Cristiano Ronaldo ត្រូវតែខិតខំស៊ុតឲ្យបានច្រើនគ្រាប់ នៅការប្រកួតបន្តបន្ទាប់ទៀត ព្រោះថា​ គូប្រជែងរបស់គេ Lionel Messi ស៊ុតដាច់ ១១គ្រាប់ហើយ ដែលតម្រូវឲ្យ Ronaldo ពិបាកក្នុងការតាមគ្រាប់បាល់យ៉ាងច្រើននេះណាស់។ រង់ចាំមើលថា​តើ Ronaldo អាចស៊ុតចូលគ្រាប់ដំបូងនៅ Laliga រដូវកាលនេះ នៅការប្រកួតក្រោយ ឬប៉ុន្មានការប្រកួតទៀត?

មតិយោបល់