ព័ត៌មានកីឡា

វិសាខា យកឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី លើកពានលីគទី២

កាលពីល្ងាចថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ ម្សិលមិញ ក្រុមបាល់ទាត់ វិសាខា បានយកឈ្នះ ក្រុម យុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ២ទល់០ ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា នាពហុកីឡដ្ឋានជាតិ។

ដូច្នេះហើយក្រុមដែលត្រូវឡើងទៅលេងនៅលីគកំពូលកម្ពុជារដូលកាលក្រោយបានរកឃើញគឺ ក្រុមលេខ១ វិសាខា នឹងក្រុមនៅលេខ៤ សូលទីឡូអង្គរ។ បើតាមលក្ខខ័ណ្ឌនៃការប្រកួតតម្រូវឲ្យក្រុមលេខ១ នឹងលេខ២ ឡើង តែដោយសារ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី(២) គ្រាន់តែប្រកួតយកបទពិសោធន៍ មិនអាចទៅលេងលីគកំពូលបានទេ ចំណែកឯក្រុមលេខ៣ ក្រុមយុវជនក្រសួងការពារជាតិ អាចឡើងទៅលីគកំពូលបានទាល់តែ ក្រុមឈុតធំក្រសួងការពារជាតិធ្លាក់ ពោលគឺស្ថិតនៅលេខ១១ ឫលេខ ១២ នៃលីគកំពូលកម្ពុជា។

ក្រោយចប់ការប្រកួតវគ្គលើកពាន វិសាខា ទទួលបានពានជាច្រើនដូចជា៖
-ក្រុមទទួលបានចំណាត់ថ្នាក់លេខ១៖ បានទៅលើ ក្លិបបាល់ទាត់វិសាខា (លើកពាន)
-កីឡាករ នុត ស៊ីនួន៖ ឈ្នះពានស្បែកជើងមាស រកបាន ១៨គ្រាប់
-លោក ហុក សុជីវ័ន្ត៖ ឈ្នះពានគ្រូបង្វឹកល្អ
-អ្នកចាំទី ជា វណ្ណសាក់៖ ឈ្នះពានស្រោមដៃមាស

មតិយោបល់