ក្លិប Shanghai Shenhua ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធអេស្ប៉ាញ Jose Antonio Reyes ជំនួសតំណែងកីឡាករ Carlos Tevez ។
Tevez បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការ China Super League រដូវកាលនេះទោះជាយ៉ាងណារូបគេស៊ុតបញ្ចូលទីបានត្រឹមតែ ៣ គ្រាប់ក្នុង ១៣ ប្រកួតចាប់តាំងពីបានចុះហត្ថលេខាជាមួយ Shenhua កាលពីខែធ្នូ ។ ទោះបីជាអ្នកគ្រប់គ្រងក្រុម Shenhua បានអះអាងថាពួកគេមិនមានទំនាក់ទំនងជាមួយអតីតកីឡាករ Arsenal, Atletico Madrid និង Sevilla ក៏ដោយ តែកីឡាករ Reyes បានមកដល់ប្រទេសចិន កាលពីថ្ងៃសុក្រ ចំពេលមានពាក្យចចាមអារ៉ាមថាខ្សែប្រយុទ្ធរូបនេះនឹងមកជំនួស Tevez ផងនោះ ។
កីឡាករវ័យ ៣៤ឆ្នាំ បាននិយាយនៅពេលដែលគាត់ត្រូវបានគេសួរអំពីឱកាសមកលេងនៅ CSL ថា៖ “ក្នុងនាមជាកីឡាករអាជីព ខ្ញុំពិតជាមានឱកាសចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ចិន” ។ “វាអស្ចារ្យណាស់នៅទីនេះ ពីព្រោះទីក្រុងសៀងហៃ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសចិន។ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះបានបន្ថែមថា: «ខ្ញុំគិតថា CSL បានរីកចម្រើនយ៉ាងខ្លាំងដោយសារកីឡាករល្អៗ ជាច្រើនបានជ្រើសរើសលេងនៅទីនេះ»។
ជាចុងក្រោយកីឡាករអេស្ប៉ាយបានបង្ហាញពីការចាប់អារម្មណ៍ថា “ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលីគហើយខ្ញុំបានអានរបាយការណ៍ព័ត៌មានអំពីវាហើយមើលការប្រកួត CSL តាមរយៈអ៊ីនធឺណេត។ “ប្រាក់ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍលីគបាល់ទាត់មួយ។ ប្រសិនបើចិនពិតជាអាចវិនិយោគប្រាក់បានត្រឹមត្រូវនោះបាល់ទាត់ចិននឹងធ្វើឱ្យមានការរីកចម្រើនដ៏អស្ចារ្យ”។
មតិយោបល់