ព័ត៌មានកីឡា

Barcelona បង្ហាញវត្តមាននៅអាហ្រ្វិកខាងត្បូង ក្នុងភាពជោគជ័យ

ក្រុមជើងឯកអេស្ប៉ាញ Laliga អ្នកមានបុណ្យ Barcelona បានទៅយកឈ្នះក្រុម​នៅអាហ្វ្រិកខាងត្បូង Mamelodi Sundowns FC ក្នុង​លទ្ធផល ៣-១ ។

ជ័យជម្នះ ក្នុងការប្រកួតមិត្តភាព នៅអាហ្រ្វិកខាងត្បូង ថ្វីបើមិនមែនជាការប្រកួតធំ​ដុំ​អីមែន តែក្រុម Barcelona នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងនាមជាក្រុមយក្សមួយនៅតំបន់អឺរ៉ុប។ Barcelona បានយកឈ្នះក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ៣-១ ដែល ៣គ្រាប់នេះ ស៊ុតបានដោយកីឡាករ Ousmane Dembele នៅនាទីទី៣, Luis Suarez នៅនាទីទី១៩ និង Andre Gomez នៅ​នាទីទី៦៦ ខណ:ក្រុម Mamelodi Sundowns FC វាយបកបានវិញ១គ្រាប់​ស៊ុតដោយកីឡាករ Sibusiso Vilakazi នៅនាទីទី៧៦។

ដូច្នេះហើយ ក្រុម Barcelona បានទៅយកឈ្នះក្រុមជើងខ្លាំងនៅអាហ្រ្វិកខាង​ត្បូង Mamelodi Sundowns FC ក្នុងលទ្ធផលយ៉ាងប្រសើរទៀត ដែលនេះបង្ហាញឲ្យឃើញពីសក្តានុពលបាល់ទាត់នៅតំបន់អឺរ៉ុប មានកម្រិតខ្លាំងជាងនៅតំបន់អាហ្រ្វិក។

មតិយោបល់