ក្រុម Inter Milan បានហក់ឡើងទៅឈរកំពូលតារាង នៃក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីហើយ បន្ទាប់ពីបានយកឈ្នះយ៉ាងចាស់ដៃលើក្រុម Chievo Verona ក្នុងលទ្ធផល ៥-០ យប់មិញនេះ។
បន្ទាប់ពី Napoli បានបរាជ័យក្រោមស្នាដៃក្រុម ការពារជើងឯក Juventus រួចមក Inter Milan បានឡើងមកជំនួសតំណែងកំពូលតារាងវិញ ក្រោយពីទទួលបាន ៣ពិន្ទុយប់មិញនេះ។ ជាក់ស្តែងណាស់ Inter Milan បានបំបាក់ក្រុម Chievo Verona ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ ដើម្បីឡើងឈរកំពូលតារាង។ ក្នុងនោះដែរ ខ្សែបម្រើក្រូអាត Ivan Perisoic ធ្វើបានយ៉ាងល្អ ដោយអាចរកបាន Hat trick ក្នុងការប្រកួតនេះ ដែលស៊ុតបាននៅនាទីទី ២៣, ៥៧ និង ៩០។
ចំណែក ២គ្រាប់ផ្សេងទៀត រកបានដោយខ្សែប្រយុទ្ធដ៍ឆ្នើម Mauro Icardi ស៊ុតបាននៅនាទីទី៣៨ និងកីឡាករ Milan Skriniar នៅនាទីទី៦០។ តាមរយៈ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Inter Milan មិនទាន់ស្គាល់ចាញ់ការប្រកួតនៅឡើយទេ ដោយឆ្លងកាត់ការប្រកួត ១៥លើកកន្លងមក ឈ្នះ ១២ និងស្មើ៣ប្រកួត មាន៣៩ពិន្ទុ នាំមុខក្រុម Napoli ១ពិន្ទុ និងនាំមុខក្រុមការពារជើងឯក Juventus ២ពិន្ទុ។
ដូច្នេះហើយ ក្រុម Inter Mlilanកំពុងតែលេងឡើងជើងយ៉ាងខ្លាំង នៅរដូវកាលនេះ មិនត្រឹតែក្លិបឡើយ ដែលមានប្រជាប្រិយភាព សូម្បីតែខ្សែប្រយុទ្ធ Mauro Icardi ក៍បង្ហាញទម្រង់លេងយ៉ាងល្អដែរ ខណៈ ១៥ប្រកួត ស៊ុតបាន ១៦គ្រាប់ហើយ។


https://www.youtube.com/watch?v=xc8dDe6CJdo
មតិយោបល់